អន្តរជាតិ

អ្នកជំនាញផ្នែកជំងឺឆ្លងនៅអង់គ្លេសម្នាក់ថា អង់គ្លេសគួរតែការបិទប្រទេសរយៈពេល ៦ ខែ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ ផ្ទុះឡើងវិញជាលើកទី២

BY
autoadmin
April 4, 2020

អង់គ្លេស៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងនៅអង់គ្លេសម្នាក់បានលើកឡើងថា រដ្ឋាភិបាលគួរតែបិទប្រទេសអង់គ្លេសទាំងមូលរយៈពេល​ ៦ ខែ ដើម្បីការពាររលកនៃការរាតត្បាតមេរោគកូវីដ ១៩ ដែលនឹងរីករាលដាលជាថ្មីម្តងទៀត។ អ្នកជំនាញរូបនេះមានឈ្មោះថា Neil Ferguson ជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្រ្តប្រចាំនៅក្នុងសាកលវិទ្យាល័យ  Imperial College London ក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ សាស្រ្តាចារ្យរូបនេះបានរមឹ្លកថា កន្លងមកវិធានការហាមឃាត់មិនឲ្យពលរដ្ឋអង់គ្លេសចេញពីផ្ទះរយៈពេល ១ សប្តាហ៍ បានជួយទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដបានមួយផ្នែកធំ ព្រោះការអនុវត្តវិធានការហាក់ចំពេលដែលរលកនៃការរាតត្បាតមេរោគកំពុងតែបក់បោកយ៉ាងខ្លាំងតែម្តង។

លោកសាស្រ្តចារ្យ Neil Ferguson

សម្រាប់លោកសាស្រ្តចារ្យ Neil Ferguson បានព្យាករណ៍ថា នៅក្នុងពេលដ៏ឆាប់ខាងមុននេះការរីករាលនៃមេរោគកូវីដ ១៩ នៅក្នុងប្រទេសអង់គ្លេសអាចនឹងកើតមានជាថ្មីម្តងទៀតក្រោយពេលប្រជាពលរដ្ឋហាក់ភ្លេចខ្លួនពីបញ្ហាមួយនេះ ខណៈមេរោគនៅតែកាចសាហាវគ្មានថ្នាំព្យាបាល។ បើតាមអនុសាសន៍របស់សាស្រ្តចារ្យ Neil Ferguson បានបញ្ជាក់ថា បើសិនជាអាចទៅរួចរដ្ឋាភិបាលគួរតែបិទប្រទេសក្នុងរយៈ ៦ខែ តែម្តង ចាំដល់ពេលរដូវក្តៅមកដល់ចាំបើកវិញ បើមិនដូចនោះទេអាចនឹងមានប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវស្លាប់ដោយសារមេរោគកូវីដ ១៩។  យ៉ាងណាក្តី នេះគ្រាន់តែជាទស្សនៈរបស់អ្នកជំនាញម្នាក់ប៉ុណ្ណោះ ប៉ុន្តែការសម្រេចយ៉ាណាក្តីនោះគឺអាស្រ័យលើរដ្ឋាភិបាលប្រជុំពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាមុនសិន។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអង់គ្លេសមានអ្នកឆ្លងមេរោគកូវីដសរុបចំនួន ១១ ៦៥៨ ករណី និងស្លាប់ចំនួន ៥៧៨ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ DailyMail

Share This Post: