ខ្មែរណូត

ស្វែងរក

  • កីឡា

    Dani Alves នឹងត្រលប់ទៅកាន់ Barcelona ភ្លាមៗតែម្ដង ប្រសិនបើ Barcelona ហៅរូបគេត្រលប់ទៅវិញ

    BY Khmernote Media April 24, 2018
    Dani Alves នឹងត្រលប់ទៅកាន់ Barcelona ភ្លាមៗតែម្ដង ប្រសិនបើ Barcelona ហៅរូបគេត្រលប់ទៅវិញ

    អតីតខ្សែការពាររបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Dani Alves បាននិយាយថា៖ គាត់នឹងត្រលប់ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងថ្ងៃស្អែកតែម្ដង ប្រសិនបើក្លឹបយក្ស Laliga មួយនេះហៅរូបគាត់ត្រលប់ទៅវិញ។

    ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានចាកចេញពីក្លឹប Barcelona ទៅកាន់ក្លឹប Juventus កាលពីឆ្នាំ 2016 កន្លងទៅបន្ទាប់ពីឈ្នះពានរង្វាន់ជាមួយនឹងក្លឹប Barcelona បានចំនួន 23 ពានរង្វាន់។ បច្ចុប្បន្នខ្សែការពារ Dani Alves កំពុងប្រកបអាជីពនៅក្នុងក្លឹបអ្នកមានបារាំង Paris Saint-Germain ហើយទើបតែឈ្នះពានរង្វាន់មួយចំនួនជាមួយនឹងក្លឹប PSG ផងដែរ។

    នៅក្នុងបទសំភាសន៍ជាមួយនឹងទូរទស្សន៍ Globo TV ខ្សែការពារ Dani Alves បាននិយាយថា៖ Barcelona គឺជាផ្ទះរបស់គាត់ វាមិនអាចទៅរួចដែលគាត់បដិសេធក្នុងការត្រលប់ទៅកាន់ Barcelona វិញ។ គាត់នឹងត្រលប់ទៅកាន់ Barcelona នៅក្នុងថ្ងៃស្អែកតែម្ដង ប្រសិនបើ Barcelona ហៅគាត់ត្រលប់ទៅវិញ។ គាត់ចាកចេញពីក្លឹប Barcelona ទាំងភាពឈឺចាប់បន្ទាប់ពីគាត់បានបង្កើតប្រវតិ្តសាស្រ្ដជាច្រើនជាមួយនឹង Barcelona និងជួយ Barcelona អោយឈ្នះពានរង្វាន់ចំនួន 23 ពានរង្វាន់នៅក្នុងរយៈពេល 8 ឆ្នាំគាត់លេងអោយ Barcelona។ គាត់ជួយក្លឹបជាមួយនឹងលទ្ធផលល្អៗជាច្រើន ប៉ុន្ដែក្លឹបបញ្ចប់វិញដោយការមិនគោរពនិងផ្ដល់កតិ្តយសមកអោយគាត់វិញ។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay