ខ្មែរណូត

ស្វែងរក

  • កីឡា

    Man City អនុញ្ញាតអោយខ្សែការពារ John Stones ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ

    BY Khmernote Media April 24, 2018
    Man City អនុញ្ញាតអោយខ្សែការពារ John Stones ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានអោយដឹងថា៖ ក្លឹបមេឃខៀវ Manchester City នឹងអនុញ្ញាតអោយខ្សែការពារ John Stones ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះមិនទាន់បានបង្ហាញខ្លួនអោយក្លឹបមេឃខៀវ Manchester City ក្នុងការប្រកួតពានរង្វាន់ Premier League ក្នុងជម្រើសដំបូងម្ដងឡើយគិតចាប់តាំងពីខែមករាកន្លងមកក្រោមការដឹកនាំរបស់លោក Pep Guardiola ធ្វើអោយខ្សែការពាររូបនេះសម្ដែងការមិនពេញចិត្តនិងមានបំណងចង់ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    ដូចគ្នានឹងការចង់ចាកចេញរបស់ខ្សែការពារ John Stones នៅក្នុងពេលបញ្ចប់រដូវកាលនេះ ក្លឹបកាំភ្លើងធំ Arsenal និងក្លឹបហង្សក្រហម Liverpool កំពុងត្រៀមប្រជែងដណ្ដើមខ្សែការពាររូបនេះពីក្លឹបមេឃខៀវ Manchester City។ ក្លឹបមេឃខៀវ Manchester City ដាក់តម្លៃខ្លួនខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះនៅក្នុងតម្លៃផ្ទេរ 47.5 លានផោន ប្រសិនបើមានក្លឹបណាចង់បានខ្សែការពាររូបនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay