អន្តរជាតិ

អ្នកវិទ្យាសាស្រ្តម្នាក់ព្យាករណ៍ថា ល្បឿននៃការរាតត្បាតមេរោគកូវីដ ១៩ នៅអ៊ីតាលី និងញូវយ៉កនឹងធ្លាក់ចុះក្នុងពេលដ៏ឆាប់ខាងមុខ

BY
autoadmin
April 1, 2020

ក្រោយរលកនៃការរាតត្បាតមេរោគកូវីដ ១៩ បានគំរាមគំហែងអាយុជីវិតប្រជាពលរដ្ឋជាច្រើនៅក្នុងតំបន់អឺរ៉ុប និងអាមេរិក ស្រាប់តែមានអ្នកវិទ្យាសាស្ត្រម្នាក់បានចេញមកព្យាការណ៍ថា ការរីករាលដាលនៃមេរោគកូវីដ ១៩ នៅក្នុងប្រទេសអ៊ីតាលី និងនៅក្នុងក្រុងញូវយ៉កនឹងធូររស្រាលមកវិញក្នុងដ៏ឆាប់ខាងមុននេះ។ អ្នកវិទ្យសាស្រ្តរូបនេះមានឈ្មោះថា Michael Levitt ជាម្ចាស់ពានរង្វាន់ Nobel Prize ផ្នែកវិទ្យាសាស្រ្ត ហើយបច្ចុប្បន្នរូបគាត់ក៏ជាសាស្រ្តាចារ្យម្នាក់នៅក្នុងសាលកវិទ្យាល័យ Stanford ផងដែរ។ លោកសាស្រ្តាចារ្យបានអះអាងថា ការរាតត្បាតនៃមេរោគកូវីដ ១៩ នៅក្នុងតំបន់ទាំងពីរខាងលើនេះហាក់បានឈានដល់ចំណុចកំពូលរួចហើយ ដូចនេះស្ថានភាពនឹងមិនវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរជាងនេះទៀតទេ ផ្ទុយទៅវិញល្បឿននៃការរាតត្បាតនឹងថយចុះហើយក៏បន្តឈានទៅរកភាពល្អប្រសើរបន្តិចម្ដងៗផងដែរ។

សាស្រ្តាចារ្យ Michael Levitt

 គេនៅចាំបានថា លោកសាស្ត្រាចារ្យរូបនេះធ្លាប់ធ្វើការព្យាករណ៍ពីស្ថានភាពនៃមេរោគកូវីដ ១៩ នៅក្នុងប្រទេសចិនត្រឹមត្រូវរួចម្តងហើយ ដែលកាលនោះគាត់ធ្លាប់បានព្យាករណ៍ពីរយៈពេលនៃការរាតត្បាតខ្លាំង និងចំនួនអ្នកឆ្លងមេរោគជាមធ្យមនៅក្នុងប្រទេសចិនទាំងមូល។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអ៊ីតាលីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១០១ ៧៣៩ ករណី ស្លាប់ចំនួន ១១ ៥៩១ ករណី។ ចំណែកឯនៅអាមេរិកវិញមានករណីឆ្លងសុរបទូទាំងប្រទេសចំនួន ១៦៤ ២៥៣ ករណី ស្លាប់ ៣ ១៦៥ ករណី ខណៈគ្រាន់តែនៅក្នុងក្រុងញូវយ៉កតែមួយមានករណីឆ្លងរហូតដល់ ៦៧ ៣២៥ ករណី ច្រើនជាងតំបន់ណាៗទាំងអស់នៅក្នុងអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail

Share This Post: