អន្តរជាតិ

ម៉ាឡេស៊ីហាមមិនឲ្យមានមនុស្សច្រើនជិះក្នុងឡានតែមួយឡើយ គឺឡានមួយគ្រឿងជិះបានតែម្នាក់ប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ១៩

BY
autoadmin
April 1, 2020

ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវវិធានការថ្មីៗជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់រលកនៃការរាតត្បាតមេរោកគូវីដ ១៩ ដែលកំពុងតែគំរាមគំហែងប្រទេសមួយនេះយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ។ កន្លងមករដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបិទប្រទេសខ្លួន ហាមមិនឲ្យប្រជាពលរដ្ឋមានការជួបជុំ ធ្វើដំណើរ ហើយបើគ្មានការចាំបាច់នោះទេពលរដ្ឋទាំងអស់មិនត្រូវចេញពីផ្ទះឡើយ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីគឺលោក  Ismail Sabri បានបន្ថែមនូវវិធានការមួយទៀត គឺមិនអនុញ្ញាតមានពលរដ្ឋច្រើនជិះក្នុងរថយន្តតែមួយឡើយ ពោលគឺរថយន្តមួយត្រូវមានតែមនុស្សម្នាក់ប៉ុណ្ណោះ។

សម្រាប់អ្នកដែលអាចបើករថយន្តតែម្នាក់បាននោះទៀតសោធ គឺទាល់តែពួកគេមានការចាំបាច់ខ្លាំងដូចជាចេញទៅទិញចំណីរអាហារជា ឬថ្នាំពេទ្យជាដើម។ វិធានការខាងលើនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសាខាងមុននេះតទៅរហូតដល់ការរាតត្បាតនៃមេរោគកូវីដ ១៩ បានធូរស្រាលមកវិញ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានអ្នកឆ្លងមេរោគូវីដ ១៩ សរុបចំនួន  ២ ៦២៦ ករណី និងស្លាប់ចំនួន ៣៧ ករណី ហើយតួរលេខនេះបានធ្វើឲ្យម៉ាឡេស៊ីក្លាយជាប្រទេសដែលមានករណីឆ្លងច្រើនបំផុតនៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង ១០ ប្រទេសផងដែរ៕

លោក  Ismail Sabri

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz

Share This Post: