អន្តរជាតិ

UN៖ វីរុសកូរ៉ូណាជាវិបត្តិដ៏អាក្រក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២

BY
autoadmin
April 1, 2020

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានដាស់តឿនថា ការផ្ទុះឡើងនៃវីរុស COVID-19 បច្ចុប្បន្ន គឺជាបញ្ហាប្រឈមធំបំផុតសម្រាប់ពិភពលោក ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ លោកបាននិយាយថា វាអាចនាំឱ្យមានវិបត្តិសេដ្ឋកិច្ច «ដែលប្រហែលជាមិនមានភាពដូចគ្នាទៅនឹងក្នុងពេលថ្មីៗនេះទេ» ។ លោក Guterres បានថ្លែងបែបនេះ នៅក្នុងពិធីបើករបាយការណ៍របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្តីពីផលប៉ះពាល់សេដ្ឋកិច្ចសង្គមដែលអាចកើតមាននៃការផ្ទុះឡើង។

គិតមកទល់ពេលនេះចំនួនករណីដែលត្រូវបានបញ្ជាក់នៅជុំវិញពិភពលោកមានចំនួនជិត ៨៥០,០០០នាក់ ដោយមានមនុស្សស្លាប់ជាង ៤១,០០០នាក់។ ចំនួនអ្នកស្លាប់នៅអាមេរិកពេលនេះគឺមានចំនួនច្រើនជាង ៣,៦០០នាក់ ដែលខ្ពស់ជាងនៅប្រទេសចិន ជាកន្លែងនៃការផ្ទុះឡើងដំបូងកាលពីចុងឆ្នាំមុន។ មនុស្សជាង ១៨១,០០០នាក់ នៅអាមេរិកបានឆ្លងវីរុស នេះបើយោងតាមទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យចនហបគីនស៍ (Johns Hopkins)៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: