អន្តរជាតិ

អត់រៀងចាលសោះហ្មង! ក្រោយស្ថានភាពនៃមេរោគមេរោគកូវីដ ១៩បានធូរស្បើយ ពលរដ្ឋចិនផ្ដើមទិញលក់សាច់ព្រៃ និងសាច់កម្រវិញហើយ

BY
autoadmin
April 1, 2020

ចិន៖ ក្រោយស្ថានភាពនៃការរីករាលដាលមេរោគកូវីដ ១៩ ក្នុងប្រទេសចិនហាក់ល្អប្រសើរជាងមុនច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្រាប់តែគេបានប្រទះឃើញមានសាច់សត្វព្រៃ សាច់ឆ្កែ ទា ប្រចៀវ និងទន្សាយកំពុងមានលក់នៅក្នុងទីផ្សារក្នុងប្រទេសបណ្ដើរៗវិញហើយ។​ សូមរម្លឹកជូនថា ក្រោយផ្ទុះការរាតត្បាតខ្លាំងនូវមេរោគកូវីដ ១៩ អាជ្ញាធរចិនបានសម្រេចបិទមិនឲ្យមានការលក់ដូរ ឬទទួលទានសាច់ព្រៃ ឬសាច់កម្រជាច្រើនប្រភេទ ព្រោះអ្នកជំនាញបានអះអាងថា មេរោគកូវីដ ១៩ បានផ្ដើមចម្លងចេញពីសាច់សត្វទាំងនោះមកកាន់មនុស្ស តាមរយៈការប៉ះពាល់ និងបរិភោគសាច់ទាំងនោះ។

បើទោះជាយ៉ាងនេះក្តី ស្រាប់តែពេលនេះផ្សារមួយកន្លែងនៅក្នុងក្រុង Guilin​ ភាគខាងលិចប្រទេសចិន និងផ្សារក្នុងក្រុង Dongguan ភាគខាងត្បូងប្រទេសចិន ស្រាប់តែគេបានប្រទះឃើញមានដាក់លក់ប្រភេទសាច់សត្វ ដែលអាជ្ញាធរធ្លាប់បានហាមជាធម្មតាវិញហើយ គ្រាន់តែមិនមែនទ្រង់ទ្រាយធំដូចកាលពីមុន។ ក្រោយសារព័ត៌មាន Dailymail បានចុះផ្សាយនូវអត្តបទដែលមានខ្លឹមសារដូចខាងលើនេះ មានសាធារណៈជនជាច្រើនបានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះឥរិយាបថប្រជាពលរដ្ឋចិន ដែលមិនខ្លាចកើតមានការចម្លងមេរោគជាថ្មីទៀតទាល់តែសោះ។ អ្នកខ្លះវិញបានលើកឡើងថា ហេតុអ្វីបានជាប្រជាពលរដ្ឋចិនមិនព្រមរៀនពីបទពិសោធន៍អាក្រក់របស់ខ្លួនអីចឹង មានកំហុសម្តងហើយម៉េចបានមិនរាងចាលទាល់តែសោះ?​ ចំពោះប្រិយមិត្តវិញ តើមានអារម្មណ៍ដូចនេះម្តេចចំពោះឥរិយាបថរបស់ពលរដ្ឋចិនដូចខាងលើនេះ?

 

អត្ថបទ៖ ភក្តី

ប្រភព៖ DailyMail

Share This Post: