អន្តរជាតិ

មានការផ្ទុះកំហឹងយ៉ាងខ្លាំងលើមន្ត្រីឥណ្ឌា បន្ទាប់ពីពួកគេបានបាញ់ថ្នាំសម្លាប់មេរោគលើអ្នកចំណាកស្រុក ដែលត្រឡប់មកប្រទេសវិញ

BY
autoadmin
April 1, 2020

ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង បន្ទាប់ពីវីដេអូមួយបង្ហាញថា ក្រុមពលករចំណាកស្រុកមួយក្រុម ត្រូវបានពួកមន្រ្តីឥណ្ឌាបាញ់ថ្នាំសម្លាប់មេរោគលើខ្លួនពួកគេ។ ពួកគេជាជនចំណាកស្រុកដែលបានវិលត្រឡប់ទៅទីក្រុង Bareilly នៅរដ្ឋ Uttar Pradesh ភាគខាងជើង។ ពួកគេស្ថិតក្នុងចំណោមមនុស្សរាប់លាននាក់ ដែលបានវិលត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ នៅពេលឥណ្ឌាមានការបិទទ្វាររយៈពេលបីសប្តាហ៍ទូទាំងប្រទេស។

ការបិទទ្វារប្រទេសនេះគឺដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស COVID-19 ប៉ុន្តែមានការភ័យខ្លាចថាអ្នកដែលបានវិលត្រឡប់អាចឆ្លងរាលដាលវីរុសនេះបន្ថែមទៀត។ ខ្សែវីដេអូដែលត្រូវបានគេមើលជិត ៤០០,០០០ដង (ពេលនេះជាង១លានដង) បន្ទាប់ពីវាត្រូវបានបង្ហោះដោយអ្នកកាសែត Times of India បានបង្ហាញក្រុមអង្គុយនៅលើដី ខណៈពេលដែលមន្រ្តីមន្ទីរពេទ្យ និងអគ្គីភ័យ ស្លៀកពាក់ឈុតការពារ hazmat និងបាញ់អ្នកចំណាកស្រុកទាំងនោះ ជាមួយនឹងថ្នាំគីមីសម្លាប់មេរោគ។

នៅក្នុងវីដេអូទាំងមូលបានបង្ហាញថា ពួកមន្រ្តីបានស្រែកណែនាំតាមមេក្រូ ស្នើឱ្យកម្មករបិទភ្នែក និងមាត់របស់ពួកគេ ដែលលោកអ្នកទស្សនាបាននៅខាងក្រោមនេះ៖

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: