ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្ញៀវទេសចរម្នាក់ត្រូវបាននិរទេសពីចេញប្រទេសចិន ក្រោយមិនព្រមពាក់ម៉ាស់ ហើយប្រើហិង្សាលើមន្ត្រីសុខាភិបាល ដែលទៅណែនាំថែមទៀត (មានវីដេអូ)

    BY autoadmin April 2, 2020
    ភ្ញៀវទេសចរម្នាក់ត្រូវបាននិរទេសពីចេញប្រទេសចិន ក្រោយមិនព្រមពាក់ម៉ាស់ ហើយប្រើហិង្សាលើមន្ត្រីសុខាភិបាល ដែលទៅណែនាំថែមទៀត (មានវីដេអូ)

    ចិន៖ ភ្ញៀវទេសចរបរទេសម្នាក់ត្រូវបាននិរទេសចេញពីប្រទេសចិនភ្លាមៗ ក្រោយពេលរូបគាត់មិនពាក់ម៉ាស់ពេលចេញដើរនៅខាងក្រៅ ដែលសកម្មភាពនេះគឺជាឥរិយាបថគឃ្លើនមួយប្រឆាំងនឹងយុទ្ធនាការទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nextshark បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Xi’an​ ខេត្ត Shaanxi ភាគកណ្តាលនៃប្រទេសចិន។

    ប្រភពខាងលើបានបន្តថា មានបុគ្គលិកសុខាភិបាលនៅក្នុងតំបន់កើតហេតុខាងលើម្នាក់បានព្យាយាមទៅប្រាប់ឲ្យបុរសជាភ្ញៀវទេសចរខាងលើនេះពាក់ម៉ាស់ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងមេរោគកូវីដេ ១៩ តែរូបគាត់មិនព្រមធ្វើតាមឡើយហើយផ្ទុយទៅវិញអំពីហឹង្សាមួយបានកើតឡើង ហើយបុរសជាភ្ញៀវទេសចររូបនោះថែមទាំងបានយកទូរស័ព្ទដៃគប់ដាក់បុគ្គលិកសុខាភិបាលចិនទៀតផង។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post: