ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់បានសម្លាប់សង្សាររបស់ខ្លួន ព្រោះគិតខុសថា ខ្លួនបានឆ្លងវីរុស កូវីដ-១៩ពីនាង

    BY autoadmin April 3, 2020
    បុរសម្នាក់បានសម្លាប់សង្សាររបស់ខ្លួន ព្រោះគិតខុសថា ខ្លួនបានឆ្លងវីរុស កូវីដ-១៩ពីនាង

    បុរសម្នាក់ឈ្មោះថា Antonio de Paché អាយុ ២៨ឆ្នាំ ជាគិលានុបដ្ឋាកផងនោះ បានទូរស័ព្ទហៅប៉ូលីសឱ្យចាប់ខ្លួនគាត់ផ្ទាល់ បន្ទាប់ពីលោកបានសម្លាប់សង្សារខ្លួនឯង ឈ្មោះថា Lorena Guaranta អាយុ ២៧ឆ្នាំ ជាវេជ្ជបណ្ឌិត ដែលធ្វើការក្នុងមន្ទីរពេទ្យជាមួយគ្នា។ មូលហេតុឈានដល់ការសម្លាប់សង្សារគឺដោយសារតែបុរសនេះបានគិតខុសថា ខ្លួនបានឆ្លងវីរុស COVID-19 ពីនារីជាសង្សារ។ អ្នកទាំង ២ ធ្វើការនៅក្នុងមន្ទីរពេទ្យក្នុងស្រុក ក្នុងទីក្រុង Messina តំបន់ Sicily ប្រទេសអ៉ីតាលី ហើយក៏ត្រៀមនឹងទៅជួយប្រយុទ្ធប្រឆាំងវីរុស ដែលកំពុងរាតត្បាតនៅក្នុងប្រទេសផងដែរ។

    ប៉ូលីសបាននិយាយថា ពេលមកដល់កន្លែងកើតហេតុ ដែលជាអាផាតមិនរបស់អ្នកស្លាប់ ពួកគេបានរកឃើញថាស្ត្រីវ័យក្មេងរូបនេះបានស្លាប់ទៅហើយ ខណៈដែលលោក Antonio de Paché កំពុងដេកដួលនៅលើកំរាលឥដ្ឋ ដោយមានឈាមហូរចេញពីកដៃដែលគាត់បានអារខ្លួនឯង ដូច្នេះមន្ត្រីបាននាំលោក Depache ទៅកាន់មន្ទីរពេទ្យ ដែលជាកន្លែងធ្វើការរបស់ទាំងពីរ។ ក្រោយមកជនល្មើសក៏បានរួចផុតពីសេចក្ដីស្លាប់។

    តាមរបាយការណ៍និយាយថា អ្នកទាំង២ ទើបតែទាក់ទងគ្នាបានមួយរយៈប៉ុណ្ណោះ ហើយនារីជាវេជ្ជបណ្ឌិតម្នាក់នោះទើបតែបានជាប់ជាវេជ្ជបណ្ឌិតកាលពីខែមុន ដោយជនល្មើសបានបង្ហោះសារជូនពរក្នុងបណ្ដាញសង្គមផងដែរ។ ហើយសម្រាប់លទ្ធផលតេស្ដរបស់អ្នកទាំង២គឺបង្ហាញថា ពួកគេមិនបានឆ្លងវីរុស COVID-19 នោះទេ។ យ៉ាងណាមិញរឿងក្ដីរបស់ពួកគេកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ដ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Mirror

    Share This Post: