រកនឹកឃើញ! បុរសម្នាក់តែងខ្លួនជាខ្មោចដើរបន្លាចពលរដ្ឋមិនឲ្យចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩
ម៉ាឡេស៊ី៖ បុរសម៉ាឡេស៊ីម្នាក់ដែលចូលចិត្តតែងខ្លួនជាខ្មោចដើរបន្លាចគេតាមដងផ្លូវ និងថតជាវីដេអូបែបកំសាន្តលេង (Prank) នោះ ត្រូវបានប៉ូលិសស្នើសុំឲ្យគាត់ជួយសហការជាមួយអាជ្ញាធរតាមរយៈបន្តសកម្មភាពដើរបន្លាចគេទៀត ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះក្នុងអំឡុងពេលនៃការីករាលដាលនៃមេរោគកូវីដ ១៩ ។បុរសដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្ដាញអ៊ីនធឺណិតរូបនេះមានឈ្មោះថា Muhammad Urabil Alias អាយុ ៣៨ ឆ្នាំ មានប្រពន្ធម្នាក់ឈ្មោះ Norhayati Nayan អាយុ ៣៩ ឆ្នាំ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងក្រុង Chukai នៃប្រទេសម៉ាឡេស៊ី។

លោក Muhammad Urabil Alias បានឲ្យដឹងថា៖ គាត់បានផ្អាកសកម្មភាពតែងខ្លួនជាខ្មោចដើរបន្លាចគេមួយរយៈហើយចាប់ទាំងពីរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចដាក់ប្រទេសស្ថិតក្នុងភាពមានអាសន្នមក។ យ៉ាងណាក្តី ថ្ងៃមួយមានប៉ូលិសមួយក្រុមបានទៅដល់ផ្ទះរបស់គាត់ ហើយពេលនោះគាត់ភ័យខ្លាំងណាស់ ព្រោះខ្លាចត្រូវប៉ូលិសចាប់ខ្លួន តែផ្ទុយទៅវិញប៉ូលិសបានសើ្នឲ្យគាត់បន្តសកម្មភាពតែងខ្លួនជាខ្មោចដើម្បីបន្លាចពលរដ្ឋមិនឲ្យចេញក្រៅផ្ទះដែលជាផ្នែកមួយនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគកូវីដ ១៩។ លោក Muhammad Urabil Alias បានបន្តថា៖ គាត់ពិតជារីករាយណាស់ដែលសកម្មភាពកំសាន្តរបស់គាត់ ស្រាប់តែមានប្រយោជន៍ចំពោះប្រទេសជាតិដូចនេះទៅវិញ៕







អត្ថបទ៖ ភក្តី
ប្រភព៖ nst