ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងសិនជិនក្លាយជាទីក្រុងក្នុងប្រទេសចិនដំបូងគេ ដែលហាមឃាត់លែងឱ្យមានការបរិភោគសាច់ឆ្កែ និងឆ្មា

    BY autoadmin April 3, 2020
    ទីក្រុងសិនជិនក្លាយជាទីក្រុងក្នុងប្រទេសចិនដំបូងគេ ដែលហាមឃាត់លែងឱ្យមានការបរិភោគសាច់ឆ្កែ និងឆ្មា

    បច្ចុប្បន្នទីក្រុងសិនជិនកំពុងទទួលបានឈ្មោះល្អៗពីសារព័ត៌មានអន្តរជាតិ បន្ទាប់ពីវាបានក្លាយជាទីក្រុងដំបូងគេនៅប្រទេសចិន ដែលហាមឃាត់ការបរិភោគសត្វឆ្មា និងឆ្កែ។ តាមពិតបទប្បញ្ញត្តិថ្មីនេះ មិនត្រូវបានផ្តោតជាពិសេសទៅលើសត្វឆ្មា និងឆ្កែនោះទេ ប៉ុន្តែពិពណ៌នាអំពីប្រភេទសត្វណាដែលអាចបរិភោគបាន និងមួយណាដែលមិនអាចបរិភោគបាន។ សត្វដែលអនុញ្ញាតឱ្យបរិភោគបានរួមមាន សត្វក្នុងស្រុក បសុបក្សី និងប្រភេទសត្វក្នុងទឹក ហើយសត្វឆ្មា និងឆ្កែ មិនមាននៅក្នុងបញ្ជីទេ។

    ក្នុងបញ្ជីក៏មិនមានសត្វកម្រ ដូចជាសត្វប្រចៀវ សត្វពង្រូល និងសត្វសំពោចផងដែរ។ ច្បាប់ថ្មីរបស់ទីក្រុងសិនជិនក៏ហាមឃាត់ការសម្លាប់សត្វនៅទីសាធារណៈ ឬនៅផ្ទះ ហើយបានហាមប្រាមទីផ្សារប្រភេទទាំងនេះ ដោយសារវាមានសត្វព្រៃរស់ដទៃដាក់លក់។ ម៉្យាងទៀតអ្នកដែលចង់បរិភោគសាច់ដែលបានអនុញ្ញាតទាំងនេះ ត្រូវទៅរកអ្នកលក់ ឬហាងលក់គ្រឿងទេស៕

    អត្ថបទ៖ លីដា
    ប្រភព៖ Shanghai

    Share This Post: