សិង្ហបុរីប្រកាសបិទកន្លែងធ្វើការ និងបិទសាលារៀន ហើយទុកតែសេវាកម្មចាំបាច់ នៅក្នុងវិធានថ្មីចុងក្រោយរបស់ខ្លួនប្រឆាំងនឹងវីរុស កូវីដ-១៩
នាយករដ្ឋមន្រ្តី Lee Hsien Loong បាននិយាយនៅថ្ងៃសុក្រថា ប្រទេសសិង្ហបុរីនឹងបិទសាលារៀន និងកន្លែងធ្វើការភាគច្រើន លើកលែងតែសេវាកម្មចាំបាច់ និងវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេលមួយខែ។ ការឆ្លងជំងឺរបស់សិង្ហបុរីទាំងនាំចូល និងក្នុងស្រុកបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងឡើងដល់ ១,០០០នាក់ បូករួមនឹងករណីស្លាប់ទី៥ របស់ខ្លួនកាលពីថ្ងៃសុក្រ។

លោក Lee Hsien Loong បាននិយាយនៅក្នុងសុន្ទរកថាមួយថា៖ «យើងបានសម្រេចចិត្តបែបនេះ ដោយជំនួសឱ្យការរឹតបន្តឹងបន្ថែមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងគួរតែធ្វើការសម្រេចចិត្តនៅពេលនេះ ដើម្បីការពារការឆ្លងរាលដាលដែលកំពុងកើនឡើង»។ គ្រឹះស្ថានស្បៀងអាហារ ទីផ្សារ និងផ្សារទំនើប គ្លីនិក មន្ទីរពេទ្យ ឧបករណ៍ប្រើប្រាស់ ការដឹកជញ្ជូន និងសេវាកម្មធនាគារសំខាន់ៗនឹងនៅតែបើកចំហ។ ក្នុងសាលារៀន និងសាកលវិទ្យាល័យ ត្រូវមានថ្នាក់រៀនអនឡាញពេញម៉ោង។
លោបានជម្រុញឱ្យមនុស្សគ្រប់គ្នានៅផ្ទះ បើអាចធ្វើទៅបាន និងចៀសវាងការទំនាក់ទំនងសង្គមជាមួយអ្នកដទៃក្រៅពីគ្រួសាររបស់ពួកគេ។ លោកបានមានប្រសាសន៍ថា ប្រទេសនេះមានផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់សម្រាប់រយៈពេលនេះ និងលើសពីនេះ។ លោកបានបន្ថែមថា រដ្ឋនៃទីក្រុងនេះក៏នឹងប្រកាសគាំទ្របន្ថែមសម្រាប់គ្រួសារ និងអាជីវកម្មផងដែរនៅថ្ងៃច័ន្ទ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ