អន្តរជាតិ

មនុស្ស ៣០នាក់ ត្រូវប៉ូលីសថៃចាប់ដាក់ពន្ធនាគារ ពីបទបំពានលើក្រឹត្យគ្រាអាសន្ន

BY
autoadmin
April 4, 2020

ក្មេងជំទង់ចំនួន ១៨នាក់ ត្រូវបានជាប់ពន្ធនាគារពីបទរំលោភលើក្រឹត្យគ្រាអាសន្ន ដោយរៀបចំពិធីជប់លៀង និងប្រើប្រាស់គ្រឿងញៀននៅអយុធ្យាភាគខាងជើងទីក្រុងបាងកក។ ព្រះរាជអាជ្ញាបានចោទប្រកាន់ក្មេងជំទង់ទាំងនេះពីបទរំលោភលើក្រឹត្យគ្រាអាសន្ន ក៏ដូចជាការប្រមូលផ្តុំ និងប្រើប្រាស់គ្រឿងញៀន។ ក្មេងជំទង់ទាំងនោះត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមន្រ្តីទទួលបានជំនួយពីអ្នកស្រុក។

ម្ចាស់ផ្ទះរបស់ពួកគេបានរាយការណ៍ថា គ្រឿងញៀនខុសច្បាប់កំពុងត្រូវបានគេយកទៅប្រើនៅលើផ្ទះក្បូនមួយ នៅតាមដងទន្លេ Chao Phraya។ សមត្ថកិច្ចដកហូតបានកញ្ឆា ខេតាមីន ថ្នាំគ្រវី និងសម្ភារសម្រាប់ប្រើថ្នាំនៅក្នុងផ្ទះពួកគេ។ តុលាការបានកាត់ទោសជនជាប់ចោទ២នាក់ ឱ្យជាប់ពន្ធនាគាររយៈពេលមួយខែពីបទប្រឆាំងនឹងក្រឹត្យគ្នាអាសន្ន។ អ្នកដែលនៅសេសសល់ត្រូវជាប់ពន្ធនាគាររយៈពេល ៤ខែ ពីបទរំលោភលើក្រឹត្យ និងការប្រើប្រាស់គ្រឿងញៀន។

ជាមួយគ្នានេះដែរប៉ូលីសនៅភាគខាងជើង ខេត្ត Udon Thani ជិតព្រំដែនឡាវ បានចាប់ខ្លួនបុរស ១២នាក់ កាលពីម្សិលមិញពីបទប្រមូលផ្តុំ និងផឹកស៊ី ដោយរំលោភលើបទបញ្ជានេះកាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីមូលដ្ឋានបានទៅផ្ទះមួយឈ្មោះ Na Sai បន្ទាប់ពីបានដឹងពីការជួបជុំស៊ីផឹកនេះ។ ឥឡូវពួកគេត្រូវបានចោទប្រកាន់ពីបទប្រឆាំងនឹងក្រឹត្យគ្រាអាសន្ន ហើយប្រឈមនឹងការជាប់ពន្ធនាគារ និង/ឬពិន័យជាប្រាក់រហូតដល់ ៤០,០០០បាត៕

អត្ថបទ៖ លីដា
ប្រភព៖ thethaiger

Share This Post: