អន្តរជាតិ

បុរសម្នាក់ត្រូវជាប់គុកអស់១៥ឆ្នាំ ចុងក្រោយទើបតុលាការរកឃើញថា គាត់មិនបានប្រព្រឹត្តបទល្មើសនោះទៅវិញ

BY
autoadmin
April 4, 2020

ចិន៖ បន្ទាប់ពីជាប់គុកអស់រយៈពេល ១៥ ពីបទមនុស្សឃាត បុរសម្នាក់ត្រូវបានតុលាការកំពូលរកឃើញថា គាត់មិនបានប្រព្រឹត្តបទល្មើសទាល់តែសោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Henan ភាគខាងត្បូងប្រទេសចិន។ បើតាមសារព័ត៌មាន shanghai បានរាយការណ៍ថា បុរសជាជនរងគ្រោះក្នុងករណីកាត់ទោសដោយច្រលំនេះមានឈ្មោះថា Wu Chunhong ដែលកាលពីឆ្នាំ ២០១៤ កន្លងទៅនេះគាត់ត្រូវបានតុលាការដំបូងក្នុងប្រទេសចិនសម្រេចចោទជាផ្លូវការថា គាត់បានដាក់ថ្នាំបំពុលសម្លាប់ក្មេងប្រុសចំនួន ២ នាក់ និងត្រូវជាប់គុកអស់មួយជីវិតផងដែរ។

យ៉ាងណាក្តី គ្រួសាររបស់បុរសជនរងគ្រោះមិនសុខចិត្តនឹងការសម្រេចនេះឡើយ ហើយពួកគាត់បានបន្តប្តឹងករណីនេះរហូតដល់តុលាការកំពូល។ ទីបំផុតទៅតុលាការកំពូលមិនបានរកឃើញថា លោក  Wu Chunhong បានប្រព្រឹត្តិបទល្មើលទាល់តែសោះ ហើយរូបគាត់នឹងត្រូវដោះលេងឲ្យមានសេរីភាពវិញផងដែរ។ ពេលនេះលោក Wu Chunhong ក៏កំពុងតែរៀបចំពាក្យបណ្ដឹង ដើម្បីប្តឹងទាមទារសំណងជំងឺចិត្តពីរដ្ឋាភិបាលផងដែរ ចំពោះការឃុំខ្លួនដោយច្រឡំរយៈពេល ១៥ ឆ្នាំមកនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ shanghai 

Share This Post: