ខ្មែរណូត

ស្វែងរក

  • កីឡា

    Man Utd ត្រៀមលុយ 40លានផោន រួមទាំង Luke Shaw មួយទៀតដើម្បីសុំទិញ Danny Rose ពី Spur

    BY Khmernote Media April 25, 2018
    Man Utd ត្រៀមលុយ 40លានផោន រួមទាំង Luke Shaw មួយទៀតដើម្បីសុំទិញ Danny Rose ពី Spur

    ក្លឹបបិសាចក្រហម Manchester United ត្រៀមនឹងចំណាយប្រាក់ 40លានផោន រួមជាមួយនឹងខ្សែការពារ Luke Shaw មួយទៀតដើម្បីដាក់សំណើរសុំទិញខ្សែការពារ Danny Rose ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur។

    នៅក្នុងរដូវកាលនេះខ្សែការពារ Danny Rose បានទទួលរងការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីរូបគេទទួលរងរបួសជង្គង់ហើយបន្ទាប់ពីត្រលប់មកកាន់ទីលានវិញខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបានធ្លាក់ទំរង់លេងខ្លាំងមែនទែន។ ប៉ុន្ដែទោះបីជាខ្សែការពារ Danny Rose ធ្លាក់ទំរង់លេងយ៉ាងក៏ដោយ ក៏ក្លឹបបិសាចក្រហម Manchester United នៅតែមានបំណងចង់ចុះហត្ថលេខាទិញខ្សែការពាររូបនេះ ហើយក្លឹបបិសាចក្រហម Manchester United សង្ឃឹមថាទំរង់លេងរបស់ Danny Rose នឹងរីកចម្រើនឡើងវិញនៅក្នុងរដូវកាលក្រោយ។

    ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានតបមកកាន់ក្លឹបបិសាចក្រហម Manchester United វិញថា៖ ក្លឹបមិនត្រឹមតែចង់បាន Luke Shaw ទេ ហើយថែមទាំងចង់បានតម្លៃខ្លួនខ្សែការពារ Danny Rose ខ្ពស់ជាងនេះបន្ដិចទើបក្លឹបពិចារណាក្នុងការលក់ Danny Rose នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay