ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Mauricio Pochettino ជាបេក្ខភាពកំពូលក្នុងការជំនួសដំណែងលោក Zinedine Zidane នៅក្នុងរដូវកាលក្រោយ

    BY Khmernote Media April 25, 2018
    លោក Mauricio Pochettino ជាបេក្ខភាពកំពូលក្នុងការជំនួសដំណែងលោក Zinedine Zidane នៅក្នុងរដូវកាលក្រោយ

    គ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino កំពុងតែពិចារណាក្នុងការចាកចេញពីក្លឹប Tottenham Hotspur នៅក្នុងរដូវកាលក្រោយដើម្បីទៅជំនួសដំណែងលោក Zinedine Zidane នៅក្នុងក្លឹបអធិរាជសរ Real Madrid។

    ប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez កំពុងមានគម្រោងក្នុងការបណ្ដេញលោក Zinedine Zidane ចេញពីដំណែងគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid ប្រសិនបើគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបរាជ័យនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ជាពិសេសជាមួយនឹងក្លឹប Bayern Munich នៅក្នុងរាត្រីនេះ។

    យោងតាមការរាយការណ៍របស់សារពត៌មាន Yahoo Sport UK បានអោយដឹងថា៖ លោក Florentino Perez បានជ្រើសរើសយកលោក Mauricio Pochettino ជាបេក្ខភាពកំពូលក្នុងការជំនួសដំណែងលោក Zinedine Zidane នៅក្នុងរដូវកាលក្រោយនេះ ប្រសិនបើលោក Zidane ត្រូវបានបណ្ដេញចេញពីដំណែង។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay