អន្តរជាតិ

រន្ធត់ណាស់! សាកសពជនរងគ្រោះដោយជំងឺកូវីដ ១៩នៅអាមេរិកត្រូវបានគេដាក់កកកុញពេញមន្ទីរពេទ្យ ព្រោះមានចំនួនច្រើនលើសពីការគ្រប់គ្រង

BY
autoadmin
April 7, 2020

អាមេរិក៖ រូបភាពជាច្រើនសន្លឹកដែលបានបង្ហាញពីសាកសពជនរងគ្រោះដោយមេរោគកូវីដ ១៩ នៅកកកុញពេញផ្លូវដើរក្នុងមន្ទីរពេទ្យ ត្រូវបានគេយកទៅបង្ហោះក្នុងបណ្តាញអ៊ីនធឺណិត និងបានធ្វើឲ្យសាធារណៈជនមានអារម្មណ៍តក់ស្លុតនិងអាណោច​អាធ័មជាទីបំផុត។ បើតាមសារព័ត៌មាន dailymail បានឲ្យដឹងថា រូបភាពទាំងនេះត្រូវបានគេថតចេញពីមន្ទីរពេទ្យមួយកន្លែងនៅក្នុងតំបន់ Bushwick នៃក្រុងញូវយ៉ក ដែលជាក្រុងមានករណីអ្នកឆ្លងមេរោគកូវីដច្រើនបំផុតក្នុងទឹកដីអាមេរិកផងដែរ។ ប្រភពខាងលើបន្តថា មូលហេតុដែលសាកសពត្រូវបានគេដាក់ឲ្យនៅកកកុញតាមផ្លូវដើរក្នុងមន្ទីរពេទ្យដូចនេះ ក៏ព្រោះតែចំនួនសាកសពមានច្រើនលើសកម្រិតរហូតគេមិនអាចយកទៅដាក់នៅកន្លែងរក្សាទុកសាកសពនៅក្នុងមន្ទីរពេទ្យអស់ និងមិនអាចបញ្ជូនទៅកន្លែងបញ្ចុះសពបានទាន់ពេលវេលានោះទេ។

បើតាមអាជ្ញាធរសុខាភិបាលអាមេរិកបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ដោយមេរោគកូវីដ ១៩ នៅក្នុងទឹកដីអាមេរិកទាំងអស់មានអាយុជាមធ្យមគឺ ៦៥ ឆ្នាំ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ អាមេរិកមានករណីអ្នកឆ្លងមេរោគកូវីដសរុបចំនួន ៣៦៧ ០០៤ ករណី ស្លាប់ ១០ ៨៧១ ករណី ខណៈក្រុងញូវយ៉កតែម្នាក់ឯងមានករណីអ្នកឆ្លងចំនួនជាង ១២០ ០០០ ករណីទៅហើយ។ លោកអ្នកអាចទស្សនាទិដ្ឋភាពដូចបានរៀបរាប់ តាមរយៈរូបភាពនៅខាងក្រោមនេះ៖

 

       

អត្ថបទ៖ភក្តី

ប្រភព៖dailymail

Share This Post: