ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរៀបចំគម្រោងពិសេស ដើម្បីជួយជនគ្មានផ្ទះសម្បែង និងគ្មានការងារធ្វើ ឱ្យទទួលបានអាហារ និងការស្នាក់នៅឥតគិតថ្លៃ អំឡុងកូវីដ១៩កំពុងរាតត្បាត

    BY autoadmin April 6, 2020
    ថៃរៀបចំគម្រោងពិសេស ដើម្បីជួយជនគ្មានផ្ទះសម្បែង និងគ្មានការងារធ្វើ ឱ្យទទួលបានអាហារ និងការស្នាក់នៅឥតគិតថ្លៃ អំឡុងកូវីដ១៩កំពុងរាតត្បាត

    ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខថៃ បានណែនាំគម្រោងថ្មីមួយ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ដែលមានឈ្មោះថា “គ្មាននរណាម្នាក់ត្រូវទុកចោល” នៅក្នុងភាសាថៃ។ ខណៈពេលដែលស្ថានភាពវីរុសកូរ៉ូណាចាប់ផ្តើមធ្ងន់ធ្ងរជាងមុន ដោយមានករណីកើនឡើងក្នុងប្រទេសថៃជារៀងរាល់ថ្ងៃ អ្នកលេងបណ្ដាញសង្គមបានសម្តែងការព្រួយបារម្ភនៅលើអ៉ីនធឺណេត អំពីអ្នកគ្មានផ្ទះសម្បែង និងអ្នកដែលមិនទាន់មានការងារធ្វើ ដោយសារឥទ្ធិពលនៃជំងឺរាត COVID-19 ។

    ក្រសួងបានរៀបចំការប្រជុំមួយកាលពីសប្តាហ៍មុន ដោយមានសមាជិកមកពីមជ្ឈមណ្ឌលការពារជនទុរ្ភិក្សនៅក្នុងខេត្តនីមួយៗចូលរួម ដើម្បីរាយការណ៍អំពីចំនួនអ្នកគ្មានផ្ទះសម្បែង និងអ្នកអត់ការងារធ្វើនៅក្នុងតំបន់របស់ពួកគេ។ នេះគឺជាការចាប់ផ្តើមនៃផែនការការពារ ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព ដើម្បីធ្វើជាខែលប្រឆាំងនឹង COVID-19 ។ ក្រសួងក៏បានរកឃើញទីតាំងមានសុវត្ថិភាពនៅក្នុងតំបន់ផ្សេងៗនៃប្រទេសថៃ រួមទាំងទីក្រុងបាងកក និងនៅទូទាំងប្រទេស។ ទាំងនេះគឺជាទីតាំងដែលកំពុងប្រើប្រាស់ ដោយមានកន្លែងទំនេរឥតគិតថ្លៃ សម្រាប់អ្នកដែលត្រូវការ។

    ក្រសួងបានបញ្ជាក់ថា មនុស្សអាចចូល និងស្នាក់នៅបានយូរតាមដែលពួកគេចង់បាន មិនត្រឹមតែរយៈពេលនៃការដាច់រយៈពេល ១៤ថ្ងៃ នោះទេ។ ការស្នាក់នៅនឹងមានមកជាមួយអាហារ ៣ ពេលក្នុងមួយ ថ្ងៃឥតគិតថ្លៃ រួមមានអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងពេលល្ងាច។ អគារទាំងនេះនឹងភ្ជាប់មកជាមួយប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព ដែលនឹងលុបបំបាត់ហានិភ័យនៃការឆ្លងមេរោគ COVID-19។ ក្រសួងបានទៅត្រួតពិនិត្យតំបន់ជាច្រើននៅទីក្រុងបាងកក រួមមាន Chatujiak ស្ថានីយ៍រថភ្លើង Lamphong ឧទ្យាន Lumphini និងតំបន់ផ្សេងទៀត។

    មានមន្រ្តីនៅទីតាំងសំខាន់ៗក្នុងទីក្រុងបាងកក បានត្រៀមខ្លួនបំរើប្រជាជនជាស្រេច។ មន្រ្តីទាំងនេះនឹងអញ្ជើញអ្នកគ្មានផ្ទះសម្បែង និងអ្នកដែលត្រូវការ មកស្នាក់នៅអគារដែលមានសុវត្ថិភាពជាមួយនឹងការដឹកជញ្ជូន FREE ដូច្នេះអ្នកគ្មានផ្ទះសម្បែង នឹងមិនត្រូវដេកនៅលើស្ពាន សួនច្បារសាធារណៈ និងចិញ្ចើមផ្លូវទៀតទេ។ នរណាដែលកំពុងស្វែងរកកន្លែងមានសុវត្ថិភាពក្នុងការស្នាក់នៅ ឬការជួយ អាចទូរស័ព្ទទៅខ្សែរបន្ទាន់លេខ ១៣០០ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Thairesidents

    Share This Post: