ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    UPDATE! ជប៉ុនប្រកាសនឹងដាក់ប្រទេសក្នុងគ្រាអាសន្ន នៅថ្ងៃស្អែកនេះ

    BY autoadmin April 6, 2020
    UPDATE! ជប៉ុនប្រកាសនឹងដាក់ប្រទេសក្នុងគ្រាអាសន្ន នៅថ្ងៃស្អែកនេះ

    រដ្ឋាភិបាលជប៉ុននឹងប្រកាសអំពីភាពអាសន្នជាតិ ដោយសារតែការផ្ទុះឡើងវីរុសនេះ COVID-19 សម្រាប់ទីក្រុងតូក្យូ និងអាណាខេត្តចំនួន ៦ ផ្សេងទៀតនៅដើមថ្ងៃអង្គារនេះ។ រដ្ឋាភិបាលនឹងទទួលស្ដាប់យោបល់ពីក្រុមប្រឹក្សា មុនពេលចេញសេចក្តីប្រកាសដែលនឹងផ្អែកលើច្បាប់ដែលបានអនុម័តនាពេលថ្មីៗនេះ។ សេចក្តីប្រកាសនេះនឹងគ្របដណ្តប់លើទីក្រុងតូក្យូ និងអាណាខេត្ត កាណាហ្គាវ៉ា សៃតាម៉ា ឈីបា អូសាកា ហ្យូកូ និងហ្វូគូកា ហើយរំពឹងថានឹងមានរយៈពេលប្រហែលមួយខែ។

    សេចក្តីប្រកាសនេះនឹងផ្តល់សិទ្ធិអំណាចដល់អភិបាលនៃអាណាខេត្តទាំងនេះ ដើម្បីស្នើសុំឱ្យអ្នកស្រុកជៀសវាងពីការដើរចេញដែលមិនចាំបាច់។ លោកអភិបាលក៏នឹងអាចស្នើសុំឱ្យប្រជាជនចូលរួមសហការជាមួយវិធានការណ៍នានា ដើម្បីការពារការរីករាលដាលនៃវីរុសនេះបន្ថែមទៀត។ អភិបាលខេត្តអាចស្នើសុំ ឬបញ្ជាឱ្យបិទសាលារៀន និងការរឹតត្បិតលើប្រតិបត្តិការហាងទំនិញ រោងកុន និងកន្លែងផ្សេងទៀត ដែលមានមនុស្សជាច្រើនប្រមូលផ្តុំ។

    ពួកគេក៏នឹងត្រូវបានផ្តល់សិទ្ធិអំណាចឱ្យប្រើប្រាស់ដី និងអាគារ ដោយមិនចាំបាច់មានការយល់ព្រមពីម្ចាស់របស់ពួកគេ ដើម្បីសាងសង់កន្លែងព្យាបាលបណ្តោះអាសន្ន។ ក្នុងករណីមានភាពអាសន្នអភិបាលអាចបញ្ជាឱ្យក្រុមហ៊ុនដឹកជញ្ចូន ដឹកជញ្ជូនគ្រឿងបរិក្ខារពេទ្យដែលត្រូវការ។ ពួកគេក៏អាចដកហូតស្របច្បាប់នូវគ្រឿងបរិក្ខារពេទ្យ ប្រសិនបើចាំបាច់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: