ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិលានុបដ្ឋាយិកាអាមេរិកម្នាក់រៀបរាប់ទាំងទឹកភ្នែកថា នាងបង្ខំចិត្តឈប់ពីការងារ ព្រោះគ្មានសម្ភារៈពេទ្យគ្រប់គ្រាន់ ដើម្បីការពារខ្លួននោះទេ

    BY autoadmin April 6, 2020
    គិលានុបដ្ឋាយិកាអាមេរិកម្នាក់រៀបរាប់ទាំងទឹកភ្នែកថា នាងបង្ខំចិត្តឈប់ពីការងារ ព្រោះគ្មានសម្ភារៈពេទ្យគ្រប់គ្រាន់ ដើម្បីការពារខ្លួននោះទេ

    គិលានុបដ្ឋាយិកាម្នាក់បានស្រក់ទឹកភ្នែកនៅក្នុងវីដេអូមួយ ដែលនាងបានបង្ហោះលើបណ្តាញសង្គម Instagram ដោយនិយាយថា នាងបានចាកចេញពីការងាររបស់នាងក្នុងនាមជាពេទ្យជួរមុខប្រយុទ្ធប្រឆាំងនឹង COVID-19 ដោយសារនាងមិនត្រូវបានផ្ដល់សម្ភារៈសម្រាប់ការពារ (PPE) គ្រប់គ្រាន់នោះទេ។ សូម្បីតែនៅពេលនាងស្នើសុំ PPE ក៏ខាងមន្ទីរពេទ្យមិនផ្ដល់ឱ្យដែរ ដោយលើកឡើងពីគោលការណ៍របស់ CDC។

    គិលានុបដ្ឋាយិការូបនោះឈ្មោះថា Imaris Vera អាយុ៣០ឆ្នាំ ជាគ្រូពេទ្យត្រាច់ចរ ហើយមុនពេលដែលនាងលាឈប់កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន នាងជាអង្គភាព ICU នៅឯមន្ទីរពេទ្យ NorthPwest Medicine Central DuPage ក្នុងក្រុង Winfield រដ្ឋ Illinois។

    ថ្លែងទៅកាន់ DailyMailTV គិលានុបដ្ឋាយិកា Imaris Vera បាននិយាយថា៖ «ខ្ញុំដឹងថាខ្ញុំគឺជាមនុស្សដែលគេត្រូវការ ហើយខ្ញុំពិតជាចង់ជួយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាជាការប្រថុយជីវិតខ្ញុំ ឬជីវិតគ្រួសារខ្ញុំ ហើយវាគឺមិនអាចទទួលយកបានទេ»។ នាងបន្ដថា៖ «យើងនឹងមិនបញ្ជូនទាហានរបស់យើងទៅធ្វើសង្គ្រាមជីវសាស្ត្រដោយគ្មានរបាំងមុខ ឬយកកាំបិទទៅច្បាំងជាមួយកាំភ្លើងនោះទេ។ ដូចគ្នានេះដែរបុគ្គលិកពេទ្យ គួរតែត្រូវបានការពារឱ្យបានត្រឹមត្រូវ»។

    «ប្រសិនបើមានការខ្វះខាតឧបករណ៍ PPE, យើងនឹងរង់ចាំការផ្គត់ផ្គង់បន្ថែមទៀត ហើយប្រសិនបើខ្ញុំមានឆន្ទៈប្រើគ្រឿងការពារផ្ទាល់ខ្លួនដែលខ្ញុំមាន ខ្ញុំមិនគួរត្រូវបានគេពិន័យទេ។ ខ្ញុំនឹងមិនចាំបាច់ព្រួយបារម្ភអំពីការជ្រើសរើសរវាងការងារ និងជីវិតរបស់ខ្ញុំ ឬជីវិតរបស់មនុស្សជាទីស្រលាញ់របស់ខ្ញុំឡើយ»។ នាងក៏បានបង្ហើបថា បុគ្គលិកពេទ្យត្រូវបានគេព្រមានប្រសិនបើនិយាយពីបញ្ហានេះ ហើយក៏មានអ្នកត្រូវគេបណ្ដេញចេញផងដែរ។

    នាងក៏បានបន្ថែមថា៖ «ប្រសិនបើយើងមានមធ្យោបាយ យើងនៅទីនេះដើម្បីប្រយុទ្ធ ប៉ុន្តែយើងមិនអាចប្រយុទ្ធដោយគ្មានសម្ភារៈការពារនោះទេ»។ នាងនិយាយថា មានអ្នកខ្លះថានាងខ្លាចនឹងវីរុសហើយគេចវេះ ប៉ុន្តែវាមិនដូចពួកគេគិតទេ។ វាជាស្ថានភាពប្រថុយប្រថាន និងងាយរងគ្រោះ ដូច្នេះនាងក៏បានសម្រេចចិត្តលាឈប់ពីកន្លែងដែលនាងធ្វើការនោះ ហើយក៏បាននិយាយថា បើទីនោះមាន PPE គ្រប់គ្រាន់ នាងនឹងទៅទីនោះភ្លាមស្អែកនេះ៕

    Imaris, 30, currently lives with her sister Sabrina who has a rare blood disease, which puts her life at risk if she’s infected by COVID-19, leading to Imaris deciding to put her family first and walked out of the hospital.

    អត្ថបទ៖ លីដា
    ប្រភព៖ DailyMail

    Share This Post: