ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ថានភាពជំងឺរបស់នាយករដ្ឋមន្រ្តីអង់គ្លេសកាន់តែធ្ងន់ធ្ងរ ហើយពេលនេះត្រូវប្ដូរទៅបន្ទប់ ICU

    BY autoadmin April 7, 2020
    ស្ថានភាពជំងឺរបស់នាយករដ្ឋមន្រ្តីអង់គ្លេសកាន់តែធ្ងន់ធ្ងរ ហើយពេលនេះត្រូវប្ដូរទៅបន្ទប់ ICU

    នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson អាយុ ៥៥ឆ្នាំ ត្រូវបានផ្លាស់ប្តូរទៅបន្ទប់ ICU កាលពីថ្ងៃច័ន្ទ ទី០៦ ខែមេសា បន្ទាប់ពីរោគសញ្ញានៃការឆ្លងវីរុស COVID-19 របស់គាត់កាន់តែអាក្រក់ទៅៗ ទោះបីការិយាល័យ Downing Street របស់លោកបាននិយាយថា លោកមានអាការដឹងខ្លួននៅឡើយ។

    អង់គ្លេសមិនមានផែនតែងតាំងតំណែងថ្មីជាផ្លូវការទេ បើលោកនាយករដ្ឋមន្រ្តីនឹងបាត់បង់សមត្ថភាពធ្វើការ ប៉ុន្តែលោក Boris Johnson បានស្នើសុំឱ្យរដ្ឋមន្រ្តីក្រសួងការបរទេស Dominic Raab តំណាងឱ្យគាត់។ លោកនាយករដ្ឋមន្ត្រីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ St Thomas ក្នុងទីក្រុងឡុងកាលពីថ្ងៃអាទិត្យ និងចូល ICU នាថ្ងៃចន្ទនេះ ដោយមានក្ដៅខ្លួន និងក្អក បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជាមួយ COVID-19 កាលពីថ្ងៃទី២៧ ខែមីនា ហើយគាត់បានក្លាយជាមេដឹកនាំដ៏ល្បីល្បាញដំបូងបំផុតដែលឆ្លងវីរុសនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: