អន្តរជាតិ

គ្រាន់តែបើកទីក្រុងវិញភ្លាមពលរដ្ឋចិនរាប់ពាន់នាក់ចាប់ផ្តើមសម្រុកនាំគ្នាដើរលេង ហើយអ្នកជំនាញចិនព្រមានថាអាចមានការផ្ទុះមេរោគកូវីដ ១៩ឡើងវិញ ដោយសារមនុស្សប្រមូលផ្តុំគ្នាច្រើន

BY
autoadmin
April 7, 2020

ចិន៖ បន្ទាប់ពីអាជ្ញាធរចិនសម្រេចបើកប្រទេសខ្លួនឲ្យមានដំណើរជាធម្មតាឡើងវិញក្រោយការបិទអស់រយៈពេលជាច្រើនខែ ព្រោះតែភាពភ័យខ្លាចនៃមេរោគកូវីដ ១៩ នោះ ស្រាប់តែថ្មីៗនេះ គេបានប្រទះឃើញប្រជាពលរដ្ឋចិនរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាយ៉ាងកកកុញនៅឧទ្យាជាតិមួយកន្លែងជារៀងរាល់ថ្ងៃ។ យោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានឲ្យដឹងថា ឧទ្យានជាតិមួយនេះមានឈ្មោះថា  Huangshan Mountain Park មានទីតាំងស្ថិតនៅក្នុងខេត្ត Anhui ភាគខាងលិចប្រទេសប្រទេសចិន។ ប្រភពខាងលើបន្តថា មានភ្ញៀវទេសចរណ៍ចិនជាមធ្យម ២ ០០០នាក់ ទៅកំសាន្តនៅក្នុងឧទ្យានជាតិមួយនេះជារៀងរាល់ថ្ងៃ ហើយចំនួនភ្ញៀវទេសចរណ៍នេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមកនោះទេ។

សម្រាប់អ្នកជំនាញបានមើលឃើញថា មូលហេតុដែលក្រុមពលរដ្ឋចិនយ៉ាងច្រើនសម្រុកនាំគ្នាទៅដើរលេងព្រមគ្នាដូចនេះ ក៏ព្រោះតែពួកគាត់ធុញធប់ និងស្រ្តេសយ៉ាងខ្លាំងក្រោយត្រូវសម្ងំតែនៅក្នុងផ្ទះអស់រយៈពេលជាច្រើនខែមក។ បើទោះជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញក៏បានព្រមានផងដែរថា ការជួបជុំគ្នាក្នុងចំណោមហ្វូងមនុស្សយ៉ាងច្រើនដូចនេះអាចនឹងធ្វើឲ្យមានការចម្លងមេរោគជាថ្មីម្តងទៀតផងដែរ។ អ្នកជំនាញបានណែនាំឲ្យពលរដ្ឋចិនកុំឆាប់ភ្លេចខ្លួនពេក ព្រោះការបិទប្រទេសបានបញ្ចប់មែន តែការចម្លងមេរោគនៅមិនទាន់បញ្ចប់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: