ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូពេទ្យម្នាក់លើកឡើងថា ការពាក់ស្រោមដៃពេលដើរទិញឥវ៉ាន់នៅផ្សារអាចប្រឈមការឆ្លងមេរោគខ្ពស់ទៅវិញ

    BY autoadmin April 8, 2020
    គ្រូពេទ្យម្នាក់លើកឡើងថា ការពាក់ស្រោមដៃពេលដើរទិញឥវ៉ាន់នៅផ្សារអាចប្រឈមការឆ្លងមេរោគខ្ពស់ទៅវិញ

    អង់គ្លេស៖ ខណៈដែលមនុស្សភាគច្រើនគិតថា ការពាក់ស្រោមដៃពេលដើរទិញទំនិញនៅតាមផ្សារអាចជួយការពារការចម្លងមេរោគកូវីដ ១៩ បាននោះ គ្រូពេទ្យម្នាក់បានលើកឡើងដោយមានមតិផ្ទុយទៅវិញថា អ្នកពាក់ស្រោមដៃទាំងនោះអាចប្រឈមនឹងការចម្លងមេរោគខ្ពស់ទៅវិញ។ គ្រូពេទ្យរូបនេះមានឈ្មោះថា Karan Raj ជាវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺឆ្លងប្រចាំនៅក្នុងវិទ្យាស្ថានសុខភាពជាតិក្នុងប្រទេសអង់គ្លេស។ លោកវេជ្ជបណ្ឌិតរូបនេះបានពន្យល់ថា អ្នកដែលប្រើស្រោមដៃទាំងអស់នឹងមិនលាងដៃរបស់ពួកគេទាំងស្រោមដៃនោះទេ  ខណៈដែលស្រោមដៃរបស់ពួកគេបានប៉ះពាល់ជាមួយរបស់ជាច្រើន ហើយករណីដែលរបស់ទាំងនោះមានផ្ទុកមេរោគនោះមានន័យថា ស្រោមដៃរបស់ពួកគេក៏មានផ្ទុកមេរោគយ៉ាងច្រើនដែរ។

    ខណៈដែលនៅលើស្រោមដៃមានផ្ទុកមេរោគច្រើនហើយនោះ វាងាយនឹងចម្លងមកកាន់អ្នកប្រើប្រាស់ណាស់គឺនៅពេលគាត់ព្យាយាមដោះស្រោមដៃចេញ ឬភ្លេចខ្លួនយកដៃដែលកំពុងពាក់ស្រោមនោះមកប៉ះមុខ ឬប៉ះកន្លែងផ្សេងទៀតដូចជាចង្កូតរថយន្តជាដើម ដែលក្រោយមកពួកគេនឹងទៅកាន់របស់ទាំងនោះដោយដៃទទេវិញផងដែរ។ លោកវេជ្ជបណ្ឌិត Karan Raj បានណែនាំឲ្យប្រជាពលរដ្ឋត្រូវលាងដៃខ្លួនឯងឲ្យបានញឹកញាប់ជាពិសេសក្រោយពេលប៉ះពាល់របស់ផ្សេងៗទៅទីសាធារណៈទើបមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់មិនឲ្យមានការចម្លងមេរោគ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post: