ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំងឺកូវីដ ១៩ នៅកូរ៉េខាងត្បូងចំនួន ៥១ នាក់ ព្យាបាលជាសះស្បើយហើយ ក្រោយមកធ្វើតេស្តទៅឃើញមានវិជ្ជមានឡើងវិញ

    BY autoadmin April 8, 2020
    អ្នកជំងឺកូវីដ ១៩ នៅកូរ៉េខាងត្បូងចំនួន ៥១ នាក់ ព្យាបាលជាសះស្បើយហើយ ក្រោយមកធ្វើតេស្តទៅឃើញមានវិជ្ជមានឡើងវិញ

    កូរ៉េខាងត្បូង៖ ជនរងគ្រោះនៃជំងឺកូវីដ ១៩ ចំនួន ៥១ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគdដែលនេះសាជាថ្មីម្តងទៀតក្រោយក្រុមគ្រូពេទ្យបានអះអាងថា ពួកគេបានជាសះស្បើយ ១០០% ពីជំងឺ និងបានអនុញ្ញាតឲ្យត្របល់ទៅផ្ទះវិញជាច្រើនថ្ងៃរួចមក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រុមជនរងគ្រោះទាំងនោះគឺសុទ្ធតែជាប្រជាពលរដ្ឋកូរ៉េខាងត្បូង ដែលកំពុងរស់នៅក្នុងទីក្រុង Daegu ដែលជាក្រុងផ្ដើមមានការរាតត្បាតមេរោគដំបូងគេ និងមានចំនួនអ្នកឆ្លងច្រើនជាងគេនៅក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ។

    ភ្លាមៗក្រោយការរកឃើញលទ្ធផលភ្ញាក់ផ្អើលខាងលើនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូងបានទាញសេចក្តីសន្និដ្ឋានថា មេរោគកូវីដ ១៩ អាចសម្ងំលាក់ខ្លួននៅក្នុងកោសិកាក្នុងរាងកាយមនុស្សក្រោយពេលគេព្យាយាមព្យាបាលមួយរយៈមក ហើយក្នុងពេលវេលាអំណោយផលណាមួយមេរោគដែលមាននៅក្នុងខ្លួនស្រាប់នោះក៏ផ្ដើមធ្វើទុក្ខសារជាថ្មីម្តងទៀត ឬអាចនិយាយដោយស្រួលស្តាប់ថា ជនរងគ្រោះបានលាប់នឹងជំងឺចាស់ឡើងវិញ។

    បើទោះជាយ៉ាងណាក្តី លោកសាស្រ្តាចារ្យ Paul Hunter អ្នកឯកទេសផ្នែកជំងឺឆ្លងប្រចាំនៅក្នុងសាកលវិទ្យាល័យ University of East Anglia នៅក្នុងប្រទេសអង់គ្លេសបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ករណីខាងលើនេះអាចជាករណីនៃការកើតមានកំហុសពេលធ្វើតេស្តរកមេរោគក្រោយព្យាបាលជនរងគ្រោះរួចភ្លាម មានន័យថា ក្រោយព្យាបាលមួយរយៈមកមេរោគនៅតែមានជីវិតក្នុងខ្លួនមនុស្សនៅឡើយទេ តែលទ្ធផលនៃការធ្វើតេស្តបែរជាបង្ហាញថាជនរងគ្រោះបានជាសះស្បើយរួចទៅហើយ។ បើតាមលោកសាស្ត្រាចារ្យ Paul Hunter បានអះអាងថា មេរោគកូវីដ ១៩ មិនអាចសម្ងំលាក់ខ្លួននៅក្នុងកោសិកាមនុស្ស និងធ្វើទុក្ខឡើងវិញដោយខ្លួននោះទេ លើកលែងតែជនរងគ្រោះនោះបានឆ្លងមេរោគជាសាថ្មីម្តងទៀតដោយមិនដឹងខ្លួន លុះដល់ពេលមានជំងឺជាថ្មីក៏ចេះតែសន្និដ្ឋានថា លាប់ជំងឺតែម្តងទៅ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Dailymail

    Share This Post: