ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្តឈៀងម៉ៃប្រទេសថៃ នឹងហាមឃាត់ការលក់គ្រឿងស្រវឹងរយៈពេលពេល ១០ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

    BY autoadmin April 8, 2020
    ខេត្តឈៀងម៉ៃប្រទេសថៃ នឹងហាមឃាត់ការលក់គ្រឿងស្រវឹងរយៈពេលពេល ១០ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

    ខេត្តឈៀងម៉ៃដែលជាខេត្តភាគខាងជើងនៃប្រទេសថៃ នឹងហាមឃាត់ការលក់គ្រឿងស្រវឹងរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស COVID-19 ។ អភិបាលខេត្តលោក Charoenrit Sanguansat បានចេញបទបញ្ជាកាលពីម្សិលមិញ ដោយលោកនិយាយថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងឈៀងម៉ៃបានចេញវិធានការណ៍បន្ទាន់ ដើម្បីដោះស្រាយការផ្ទុះឡើងនៅឈៀងម៉ៃ ខណៈនៅទីនោះស្ថានការណ៍មិនទាន់ប្រសើរនៅឡើយទេ។

    ការហាមឃាត់នេះស្រប់តាមច្បាប់ស្តីពីជំងឺឆ្លង និងច្បាប់គ្រាអាសន្នជាតិ។ អ្នកលក់ណាដែលបំពានបទបញ្ជានេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពីមួយឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១០០,០០០បាត ឬទាំង២ នៅក្រោមមាត្រា៥២ នៃច្បាប់ស្តីពីជំងឺឆ្លង។ ពួកគេក៏នឹងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬការផាកពិន័យរហូតដល់ ៤០,០០០បាត ឬទាំង២ នៅក្រោមមាត្រាទី ១៨ នៃច្បាប់គ្នាអាសន្នជាតិ។ បទបញ្ជានេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Thethaiger

    Share This Post: