ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកឆ្លងកូវីដ១៩ នៅអាមេរិកកើនដល់ ៤២០,០០០នាក់ ខណៈទីក្រុងញូវយ៉កបានបង្ហូតទង់ជាតិតែពាក់កណ្ដាល ដើម្បីគោរពដល់អ្នកស្លាប់ដោយសារវីរុស

    BY autoadmin April 9, 2020
    អ្នកឆ្លងកូវីដ១៩ នៅអាមេរិកកើនដល់ ៤២០,០០០នាក់ ខណៈទីក្រុងញូវយ៉កបានបង្ហូតទង់ជាតិតែពាក់កណ្ដាល ដើម្បីគោរពដល់អ្នកស្លាប់ដោយសារវីរុស

    បើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា អ្នកស្លាប់នៅអាមេរិកដោយសារវីរុស COVID-19 បានកើនដល់ ១៤,២៦២នាក់ ហើយអ្នកឆ្លងបានហក់ឡើងជិត ៤២០,០០០ករណី។ រដ្ឋដែលរងគ្រោះខ្លាំងជាងគេនៅតែជាទីក្រុងញូវយ៉ក ដោយមានអ្នកស្លាប់ដោយសារវីរុសចំនួន ៦,២៦៨នាក់។ រដ្ឋនេះមានករណីឆ្លងវីរុសចំនួនជាង ១៤០,០០០ករណី ដែលធ្វើឱ្យវាក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើង។ តួលេខនៃការស្លាប់ប្រចាំថ្ងៃថ្មីៗចុងក្រោយរបស់វា បានវ៉ាដាច់ប្រទេសអេស្បាញទៅទៀត ដែលនាំឱ្យអាមេរិកមានកំណត់ត្រាស្លាប់ប្រចាំថ្ងៃច្រើនបំផុត។

    លោកអភិបាលក្រុង Andrew Cuomo បានរាយការណ៍ពីការស្លាប់ថ្មីចំនួន ៧៧៩នាក់ (ទីក្រុងញូវយ៉កតែមួយ) កាលពីថ្ងៃពុធនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ លោកបាននិយាយថា ទង់ជាតិនឹងត្រូវបានបង្ហូតតែពាក់កណ្ដាល ដើម្បីជាការគោរពដល់អ្នកដែលបានបាត់បង់ជីវិតដោយសារវីរុសនេះ។ ទោះបីជាមានការកើនឡើងនូវចំនួនអ្នកស្លាប់ក៏ដោយ ក៏លោក Andrew Cuomo នៅតែអះអាងថា វិធានការណ៍រក្សាគម្លាតកំពុងធ្វើឱ្យមានភាពប្រសើរឡើង ខណៈចំនួននៃការចូលមន្ទីរពេទ្យមានការថយចុះជាលំដាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: