គំនិតល្អមែន! ទារកដែលទើបនឹងកើតនៅប្រទេសថៃនឹងត្រូវបំពាក់របាំងមុខ ដើម្បីការពារពួកគេពីវីរុស កូវីដ-១៩
ទារកថៃដែលទើបនឹងកើតនៅក្នុងមន្ទីរពេទ្យ Paolo ក្នុងខេត្តសាមុតប្រាកាន កំពុងត្រូវបានគេបំពាក់របាំងការពារមុខ ដើម្បីការពារហានិភ័យពីវីរុស COVID-19។ ហើយការការពារបន្ទាប់បន្សំនេះ កំពុងត្រូវបានធ្វើឡើង ខណៈដែលប្រទេសទាំងមូលកំពុងមានការកើនឡើងនៃការឆ្លងរហូតដល់ទៅជាង ២,៤០០នាក់ និងមានស្លាប់ ៣៣នាក់ ផងដែរ។ ថ្វីបើតួលេខនៃការឆ្លងថ្មីៗមានការថយចុះក៏ពិតមែន ប៉ុន្តែវានៅតែជាក្ដីបារម្ភមួយដោយសារវីរុសនៅតែបន្ដឆ្លង ដែលធ្វើឱ្យរដ្ឋាភិបាលថៃសម្រេចចិត្តដាក់បំរាមគោចរ ដើម្បីកាត់បន្ថយការរាលដាលនេះ។

ចំពេលដែលមានការភ័យខ្លាចនៃហានិភ័យដែលអាចកើតមាន វិធានការបង្ការយ៉ាងយកចិត្តទុកដាក់ត្រូវបានធ្វើឡើង ដើម្បីធានាសុវត្ថិភាពដល់ទារកដែលទើបនឹងកើត។ ដូច្នេះពេទ្យគិតថាការពារបែបនេះ ទារកអាចត្រូវបានការពារមួយកម្រិត។ ម៉្យាងទៀតបើមើលទៅតាមរូបភាព ទារកតូចៗទាំងនោះហាក់មិនមានភាពធុញទ្រាន់នឹងរបាំងនោះទេ ដែលជាក៏ជាភាពងាយស្រួលផងដែរ។ ចង់ជ្រាប់ច្បាស់ថាគេបំពាក់របាំងបែបណាឱ្យទារក សូមមើលរូបភាពខាងក្រោមនេះ៖




អត្ថបទ៖ លីដា
ប្រភព៖ Nextshark