ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រន្ធត់ណាស់! ទិដ្ឋភាពសាកសពអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ត្រូវបានគេកប់នៅក្នុងរណ្តៅដ៏ធំនៅលើកោះមួយ ក្នុងទីក្រុងញ៉ូវយ៉ក (មានវីដេអូ)

    BY Khmernote Media April 10, 2020
    រន្ធត់ណាស់! ទិដ្ឋភាពសាកសពអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ត្រូវបានគេកប់នៅក្នុងរណ្តៅដ៏ធំនៅលើកោះមួយ ក្នុងទីក្រុងញ៉ូវយ៉ក (មានវីដេអូ)

    អាមេរិក៖ ខាងក្រោមនេះគឺជាទិដ្ឋភាពក្រុមមនុស្សស្លៀកសំលៀកបំពាក់ការពារមេរោគ កំពុងតែជីករណ្តៅដ៏ធំមួយនៅលើកោះ Hart នៃទីក្រុង New York សម្រាប់ដាក់សាកសពចំនួនអ្នកស្លាប់បាត់បង់ជីវិត ដោយសារតែវីរុសកូវីដ១៩ ខណៈចំនួនអ្នកស្លាប់នៅក្នុងទីក្រុង New York កើនឡើងដល់ជាង ៤,០០០ នាក់។ យោងតាមប្រភពព័ត៌មាន DailyMail បានឲ្យដឹងថា គេបានយកកោះ Hart នៃទីក្រុង New York សម្រាប់ដាក់សាកសពប្រជាជន New York ដែលគេមិនស្គាល់សាច់ញាតិ ឬក្រុមគ្រួសារមិនអាចរៀបចំពិធីបុណ្យសពឲ្យបាន។

    ជាធម្មតាសាកសពប្រហែល ២៥ ត្រូវបានគេយកមកកប់នៅទីនោះក្នុងរៀងរាល់សប្តាហ៍ ហើយចំនួនបានចាប់ផ្តើមកើនឡើងចាប់តាំងពីពីខែមុន ដោយសារមេរោគឆ្លងថ្មីនេះបានរាលដាលយ៉ាងឆាប់រហ័ស ហើយទីក្រុង New York បានក្លាយជាចំណុចកណ្តាលនៃជំងឺរាតត្បាតផងដែរ។ បច្ចុប្បន្ននេះ នៅក្រុង New York មានមនុស្សចំនួន ៤,៧៧៨នាក់បានស្លាប់បាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណា និងចំនួន ៨៧,៧២៥នាក់ទៀតកំពុងតែឆ្លងវីរុសនេះ៕

     

    អត្ថបទ៖ សេម
    ប្រភព៖ DailyMail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay