ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់សុំឲ្យប៉ូលិសថៃចាប់ខ្លួន ដើម្បីបានម្ហូបអាហារញ៉ាំ ព្រោះគាត់អត់មានការងារធ្វើ ដោយសារកូវីដ១៩

    BY Khmernote Media April 13, 2020
    បុរសម្នាក់សុំឲ្យប៉ូលិសថៃចាប់ខ្លួន ដើម្បីបានម្ហូបអាហារញ៉ាំ ព្រោះគាត់អត់មានការងារធ្វើ ដោយសារកូវីដ១៩

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បុរសម្នាក់បានដើរចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសមួយនៅភូកេត កាលពីថ្ងៃសៅរ៍ ដោយមានថ្នាំមេតំហ្វេតាមីន ហើយបានស្នើសុំអោយប៉ូលិសចាប់ខ្លួនគាត់ ដូច្នេះគាត់ជាប់ឃុំមានម្ហូបអាហារហូប។

    លោក Thammasant Boonsong នាយរងប៉ុស្តិ៍ប៉ូលិស Wichit ក្នុងស្រុក Muang បាននិយាយថា លោក និងសហការីមានការភ្ញាក់ផ្អើលនៅពេល ដែលបុរសឈ្មោះ Chayaphol Addin អាយុ២០ឆ្នាំ ចូលប៉ុស្តិ៍ប៉ូលិស ហើយបានបង្ហាញថ្នាំ “ya ba” មួយគ្រាប់ រួចបានស្នើអោយប៉ូលីសចាប់ខ្លួនគាត់តែម្តង។

    លោកវរសេនីយ៍ទោ Thammasant បាននិយាយថា លោក Chayaphol បានប្រាប់ពួកគេថា គាត់បានបាត់បង់ការងារជាជាងអគ្គិសនី បន្ទាប់ពីវីរុសកូវីដ១៩ ហើយលោកមិនអាចចាកចេញពីខេត្តទៅស្នាក់នៅជាមួយម្តាយរបស់គាត់នៅខេត្ត Phatthalung ដោយសារតែមានការបិទការចេញចូលឆ្លងខេត្ត។ លោកអធិការរងបានបន្ថែមទៀតថា បុរសនោះបាននិយាយថា ប្រសិនបើគាត់ជាប់ពន្ធនាគារយ៉ាងហោចណាស់ គាត់មានម្ហូបអាហារញ៉ាំទៀងទាត់។ ប៉ូលីសបានចោទប្រកាន់គាត់ពីបទកាន់កាប់គ្រឿងញៀនខុសច្បាប់ ហើយកំពុងតាមដានគាត់យ៉ាងដិតដល់ ដោយសារតែមានការព្រួយបារម្ភថា គាត់អាចនឹងមានបញ្ហាផ្លូវចិត្ត ហើយអាចមានគ្រោះថ្នាក់ដល់ខ្លួនគាត់ផងដែរ៕

    អត្ថបទ៖ សេម
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay