ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលីសឥណ្ឌាម្នាក់ត្រូវបានគេកាត់ដាច់ដៃម្ខាង បន្ទាប់ពីមានប្រតាយប្រតប់ជាមួយក្រុមប្រឆាំងបំរាមគោចរ មិនឲ្យដើរហើរ

    BY autoadmin April 13, 2020
    ប៉ូលីសឥណ្ឌាម្នាក់ត្រូវបានគេកាត់ដាច់ដៃម្ខាង បន្ទាប់ពីមានប្រតាយប្រតប់ជាមួយក្រុមប្រឆាំងបំរាមគោចរ មិនឲ្យដើរហើរ

    ការបិទទ្វារនៅរដ្ឋ Punjab ក្នុងប្រទេសឥណ្ឌាបានក្លាយជាអំពើហឹង្សាមួយ ដោយក្រុមប៉ូលីសមួយក្រុមបានរងការវាយប្រហារ និងរងរបួសយ៉ាងធ្ងន់ធ្ងរ ពីជនប្រដាប់អាវុធដែលប្រឆាំងនឹងសំណើរឱ្យមានបំរាមគោចរ។ ការប៉ះទង្គិចគ្នានេះបានផ្ទុះឡើងនៅផ្សារបន្លែមួយ ក្នុងទីក្រុង Patiala ដែលស្ថិតនៅភាគខាងកើតនៃរដ្ឋ Punjab បន្ទាប់ពីក្រុម Nihang ដែលប្រដាប់ដោយអាវុធបានព្យាយាមចូលទៅក្នុងបរិវេណនោះ ប៉ុន្តែត្រូវបានមន្ត្រីនៅក្នុងតំបន់សួររកសំបុត្រអនុញ្ញាតគោចរ។

    ទំនាស់រវាងពួកគេបានទាក់ទាញចំណាប់អារម្មណ៍ប៉ូលីសដែលល្បាតនៅក្បែរនោះ ប៉ុន្តែអន្តរាគមន៍របស់ប៉ូលីសបានត្រឹមតែបន្សល់នូវភាពសោកស្ដាយប៉ុណ្ណោះ។ ដោយសារថាពួក Nihang ទាំងនោះបានដកអាវុធមកវាយប្រហារទៅលើប៉ូលីស ដោយបានកាត់ដាច់ដៃរបស់មន្រ្តីម្នាក់ និងធ្វើឱ្យរងរបួសមួយចំនួនទៀតផង។ ភ្លាមនោះពួកល្មើសទាំងនោះបានរត់គេចខ្លួន តែយ៉ាងណាត្រូវបានចាប់ជាប់មួយសន្ទុះក្រោយមក។ មន្រ្តីដែលត្រូវបានជនទាំងនោះកាត់ដាច់ដៃ ត្រូវបានគេដឹងថាជាជំនួយការអធិការរងឈ្មោះ Harjeet Singh ហើយពេលនេះគាត់កំពុងសម្រាកនៅមន្ទីរពេទ្យវះកាត់ដៃរបស់គាត់៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: