ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Stanley Chera ម្ចាស់ក្រុមហ៊ុនអចលន​ទ្រព្យដ៏ធំ និងជាមិត្តភ័ក្ររបស់លោក ដូណាល់ ត្រាំ បានទទួលមរណភាព ដោយសារវីរុសកូវីដ១៩

    BY autoadmin April 13, 2020
    លោក Stanley Chera ម្ចាស់ក្រុមហ៊ុនអចលន​ទ្រព្យដ៏ធំ និងជាមិត្តភ័ក្ររបស់លោក ដូណាល់ ត្រាំ បានទទួលមរណភាព ដោយសារវីរុសកូវីដ១៩

    យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យថា លោក Stanley Chera អាយុ ៧៨ឆ្នាំ ជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោនៅក្នុងទីក្រុងញូវយ៉ក និងជាម្ចាស់ជំនួយមកពីបក្សសាធារណរដ្ឋ ដែលបានបង្កើតក្រុមហ៊ុនអចលន​ទ្រព្យ Crown Acquisitions បានទទួលមរណភាព ដោយសារផលវិបាកទាក់ទងនឹងវីរុស COVID-19 ។ ចំណែកភរិយារបស់លោក Stanley Chera ក៏បានតេស្ដវិជ្ជមានដែរ ប៉ុន្តែពេលនេះលោកស្រីបានធូរស្រាលហើយ។

    លោក Stanley Chera ក៏ជាមិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ លោកបានបរិច្ចាគថវិកាសរុបចំនួន ៤០២,៨០០ដុល្លារអាមេរិក ដល់លោក ដូណាល់ ត្រាំ សម្រាប់ President Inc. និង Trump Victory ដែលជាឈ្មោះអង្គការឧបត្ថម្ភគាំទ្រដល់តំណែងប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ នេះបើយោងតាមកំណត់ត្រារបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ។ បើតាមការចុះផ្សាយរបស់ MailOnline បានឱ្យដឹងថា លោកមានទ្រព្យសម្បត្តិប្រហែល ៤ពាន់លានដុល្លារអមេរិក គិតត្រឹមឆ្នាំ២០១៧។ លោកជាបុគ្គលមានឥទ្ធិពលម្នាក់ ហើយក្រុមហ៊ុនរបស់លោកក៏ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងទីក្រុងញូវយ៉ក៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: