អន្តរជាតិ
ថ្ងៃនេះនៅអាមេរិក អ្នកឆ្លងកូវីដ១៩សរុបមានចំនួន 586,941 នាក់ និងស្លាប់សរុបកើនឡើងដល់ 23,640 នាក់ ចំណែកជាសះស្បើយត្រឹម 36,948នាក់ប៉ុណ្ណោះ
BY Khmernote Media
April 14, 2020
គិតមកដល់ព្រឹកនេះម៉ោង ៨ ព្រឹកនៅកម្ពុជា ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ 23,640 នាក់ និងមានមនុស្សចំនួន 586,941 នាក់ បានឆ្លងវីរុសនេះ ហើយចំនួនអ្នកជាសះស្បើយវិញត្រឹមតែ36,948 នាក់ប៉ុណ្ណោះ។ ចំនែកម្សិលមិញនេះអាមេរិកមានអ្នកស្លាប់ចំនួន 22,115 នាក់ និងមានអ្នកឆ្លងកូវីដ១៩ ចំនួន 560,433 នាក់។

តួលេខដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញទាំងចំនួនអ្នកស្លាប់ និងការឆ្លងរបស់អាមេរិក ដែលពេលនេះអាមេរិកវ៉ាដាច់ប្រទេសណាទាំងអស់នៅលើពិភពលោក។ រដ្ឋញូវយ៉កគឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដោយមានប្រហែល ១ ភាគ ៣ នៃករណី ដែលបានបញ្ជាក់នៅក្នុងប្រទេស៕ ប្រភព៖ Worldmeters.info


