ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាណិតណាស់! ទារិកាអាយុ៦ខែម្នាក់ មានជំងឺបេះដូង និងពិបាកផ្លូវដង្ហើម ហើយត្រូវមកឆ្លងវីរុសកូវីដ១៩ទៀត

    BY autoadmin April 14, 2020
    អាណិតណាស់! ទារិកាអាយុ៦ខែម្នាក់ មានជំងឺបេះដូង និងពិបាកផ្លូវដង្ហើម ហើយត្រូវមកឆ្លងវីរុសកូវីដ១៩ទៀត

    អង់គ្លេស៖ តាមការចុះផ្សាយរបស់ Dailymail និង BBC កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ទារិកាម្នាក់អាយុ ៦ខែ ហើយមានទាំងជំងឺបេះដូងជាប់ខ្លួនផងនោះ បានឆ្លងវីរុស COVID-19។ ទារិកានោះមានឈ្មោះថា Erin Bates ហើយនៅពេលនាងតូចកើតភា្លម នាងតូចមានទម្ងន់ជាង ២គីឡូក្រាម ប៉ុណ្ណោះ (5lbs 4oz) ។ មុនពេលដែលនាងតូចត្រូវបានរកឃើញថា ឆ្លងវីរុស COVID-19 នាងតូចមានជំងឺបេះដូង និងត្រូវការវះកាត់ដើម្បីព្យាបាលបេះដូង ហើយនាងក៏មានបញ្ហាជាមួយបំពង់ខ្យល់ផងដែរ។

    វាហាក់ដូចជាអព្ភូតហេតុសម្រាប់ទារិកា ដោយនាងតូចអាចសូរជាមួយនឹងវីរុសនេះបាន ហើយនាងតូចពេលនេះកំពុងដេកព្យាបាលដាក់អុកស៊ីសែននៅមន្ទីរពេទ្យកុមារ Alder Hey ក្នុងទីក្រុង Liverpool និងមានឱកាសអាចជាពីវីរុសដ៏សាហាវនេះ។ រូបភាពរំជួលចិត្តមួយចំនួនរបស់នាងបានបង្ហាញថា នាងតូចដេកនៅក្នុងមន្ទីរពេទ្យដោយមានឧបករណ៍ជំនួយផ្លូវដង្ហើម CPAP និងព័ទ្ធដោយខ្សែជាច្រើន មានទាំងបំពង់ និងឧបករណ៍ផ្សេងទៀត។

    នាងតូចមិនត្រឹមតែតសូរជំនះនឹងជំងឺជាប់ខ្លួនច្រើនមុខប៉ុណ្ណោះទេ ប៉ុន្តែម្ដាយឪពុករបស់នាងបាននិយាយថា កំណើតរបស់នាងតូចគឺជារឿងស្មានមិនដល់មួយ ព្រោះពួកគេត្រូវបានពេទ្យប្រាប់ថា មិនអាចមានកូនបាននោះទេ។ យ៉ាងណាពេលនេះនាងតូចកំពុងសម្រាកនៅពេទ្យដោយមានម្ដាយនៅកំដរ ហើយឪពុករបស់នាងគឺកំពុងនៅដាច់ដោយឡែកនៅផ្ទះ ព្រោះគាត់បានប៉ះពាល់ជាមួយនាងតូច។ វីរុស COVID-19 មិនមែនជារឿងលេងសើចនោះទេ វាអាចឆ្លងបានគ្រប់វ័យ ហើយអាចធ្វើឱ្យមានសភាពធ្ងន់ធ្ងរបានគ្រប់វ័យ។ ដូច្នេះសូមប្រុងប្រយ័ត្ន និងមានអនាម័យជានិច្ច៕

    អត្ថបទ៖ លីដា
    ប្រភព៖ DailymailBBC

    Share This Post: