ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមនឹងបើកសាលារៀនវិញក្នុងខែមិថុនា បន្ទាប់ពីបិទទ្វារអស់រយៈពេល ៤ខែ

    BY autoadmin April 15, 2020
    វៀតណាមនឹងបើកសាលារៀនវិញក្នុងខែមិថុនា បន្ទាប់ពីបិទទ្វារអស់រយៈពេល ៤ខែ

    សិស្សសាលានៅទូទាំងប្រទេសវៀតណាម អាចត្រឡប់មកសាលារៀនវិញនៅថ្ងៃទី១៥ ខែមិថុនា និងបញ្ចប់ឆមាសរបស់ពួកគេនៅថ្ងៃទី១៥ ខែកក្កដា។ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបាននិយាយថា ពេលវេលាដែលត្រូវបានបញ្ជាក់ខាងលើនេះ នឹងត្រូវបានអនុម័តប្រសិនបើវីរុស COVID-19 នៅតែស្ថិតក្រោមការគ្រប់គ្រងដូចរាល់ថ្ងៃ។ ក្នុងអំឡុងពេលនៃការជម្រាបជូននេះ សិស្សនិស្សិតនឹងត្រូវពិនិត្យឡើងវិញនូវរាល់មេរៀនទាំងអស់ បន្ទាប់ពីសិក្សារយៈពេល ៤ខែ តាមអ៉ីធឺណេត ទាំងឆមាសទី២ និងការប្រលងបញ្ចប់។

    ប្រសិនបើនិស្សិតមិនអាចចូលរៀននៅថ្ងៃទី១៥ ខែមិថុនា ក្រសួងអប់រំនិងបណ្តុះបណ្តាលនឹងធ្វើរបាយការណ៍ទៅរដ្ឋសភា ដើម្បីពិចារណាឡើងវិញអំពីការកំណត់ពេលវេលាឡើងវិញនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ។ នេះជាលើកទី១ហើយ ដែលឆ្នាំសិក្សាបញ្ចប់នៅថ្ងៃទី១៥ ខែកក្កដា ហើយការប្រឡងមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅនៅថ្ងៃទី ៨-១១ ខែសីហា គឺយូរជាងធម្មតាដល់ទៅមួយខែកន្លះ។ ដោយសារការឆ្លងវីរុស COVID-19 សិស្សនៅទូទាំងប្រទេសវៀតណាមត្រូវឃ្លាតឆ្ងាយពីសាលារៀនយ៉ាងយូរ។ ចំណែកទីក្រុងហូជីមីញនឹងមានការចូលរៀនឡើងវិញលឿនជាងគេ គឺនៅពាក់កណ្ដាលខែឧសភា ខែក្រោយនេះហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Times

    Share This Post: