ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានអង្គការសហប្រជាជាតិ៖ ពេលនេះជាពេលរួបរួមគ្នា មិនមែននិយាយពីរឿងផ្ដាច់ជំនួយទេ

    BY autoadmin April 15, 2020
    ប្រធានអង្គការសហប្រជាជាតិ៖ ពេលនេះជាពេលរួបរួមគ្នា មិនមែននិយាយពីរឿងផ្ដាច់ជំនួយទេ

    ប្រធានអង្គការសហប្រជាជាតិមានប្រសាសន៍ថា ពេលនេះមិនមែនជាពេលវេលា ដើម្បីបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោកទេ។ អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ហើយលោកបានលើបញ្ហានេះឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកនឹងបញ្ឈប់មូលនិធិជាបណ្តោះអាសន្នដល់អង្គការសុខភាពពិភពលោក ជុំវិញរឿងលម្អៀងទៅចិន និងយឺតយ៉ាវក្នុងការឆ្លើយតបជាមួយវីរុស។

    លោក Guterres បាននិយាយថា៖«អង្គការសុខភាពពិភពលោកដែលមានបុគ្គលិករាប់ពាន់នាក់ឈរជើងជួរមុខ គាំទ្ររដ្ឋជាសមាជិកនិងសង្គមរបស់ពួកគេ ជាពិសេសអ្នកងាយរងគ្រោះបំផុតក្នុងចំណោមពួកគេ»។ លោកបានបន្ថែមទៀតថា៖«ពេលនេះគឺជាពេលវេលាសម្រាប់ការរួបរួមគ្នា ហើយសហគមន៍អន្តរជាតិធ្វើការរួមគ្នាក្នុងសាមគ្គីភាព ដើម្បីបញ្ឈប់វីរុសនេះ និងផលវិបាកដែលកំពុងប្រឈមនឹងមុខ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: