ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Fujifilm របស់ជប៉ុនកំពុងបង្កើនការផលិតថ្នាំ Avigan ដែលល្បីថាមានសក្ដានុពល នៅក្នុងការព្យាបាលវីរុសកូវីដ១៩

    BY autoadmin April 15, 2020
    Fujifilm របស់ជប៉ុនកំពុងបង្កើនការផលិតថ្នាំ Avigan ដែលល្បីថាមានសក្ដានុពល នៅក្នុងការព្យាបាលវីរុសកូវីដ១៩

    ក្រុមហ៊ុន Fujifilm និយាយថា ខ្លួនកំពុងបង្កើនការផលិតថ្នាំប្រឆាំងផ្តាសាយ Avigan។ ថ្នាំនេះបច្ចុប្បន្នកំពុងស្ថិតក្នុងការពិសោធន៍ព្យាបាល ដើម្បីឈានទៅរកការព្យាបាលជាក់លាក់សម្រាប់វីរុស COVID-19។ ក្រុមហ៊ុន Fujifilm និយាយថា ខ្លួនរំពឹងថានឹងបង្កើនផលិតកម្មដល់ ១០០,០០០ ឈុត ត្រឹមខែកក្កដា។ នោះគឺប្រហែល 2.5 ដង ច្រើនជាងនៅដើមខែមីនា ដែលជាការចាប់ផ្តើមដំណើរការផលិតកម្មបច្ចុប្បន្ន។

    ក្រុមហ៊ុន Fujifilm គ្រោងនឹងផលិតបន្ថែមទៀតរហូតដល់ ៣០០,០០០ ឈុត នៅខែកញ្ញា។ គួរឱ្យដឹងដែរថា ថ្នាំ Avigan ត្រូវបានអនុម័តនៅក្នុងប្រទេសជប៉ុន សម្រាប់ជាថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ។ រដ្ឋាភិបាលគ្រោងនឹងធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នៅចុងខែឧសភា ដើម្បីព្យាបាលប្រជាជនរហូតដល់ទៅ ២លាននាក់។ ហើយថ្នាំនេះផ្ទាល់ត្រូវបានក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិនបាននិយាយថា មានសក្ដានុពលជាមួយវីរុស COVID-19 ដោយសារថាសួតរបស់អ្នកជំងឺនៅក្នុងការធ្វើតេស្ដគ្លីនិក បានប្រសើរឡើងពេលប្រើថ្នាំនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: