ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញជប៉ុនដាស់តឿនថា ជប៉ុនអាចមានអ្នកស្លាប់ដោយសារវីរុសកូវីដដល់ ៤០០,០០០នាក់ បើមិនមានវិធានការទប់ស្កាត់ទេនោះ

    BY autoadmin April 16, 2020
    អ្នកជំនាញជប៉ុនដាស់តឿនថា ជប៉ុនអាចមានអ្នកស្លាប់ដោយសារវីរុសកូវីដដល់ ៤០០,០០០នាក់ បើមិនមានវិធានការទប់ស្កាត់ទេនោះ

    ក្រុមអ្នកជំនាញនៅប្រទេសជប៉ុននិយាយថា មនុស្សជាង ៤០០,០០០នាក់ អាចនឹងស្លាប់ដោយសារវីរុស COVID-19 នៅទូទាំងប្រទេសជប៉ុន ប្រសិនបើមិនមានវិធានការណាមួយដើម្បីទប់ទល់នឹងការឆ្លងទេ។ ក្រសួងសុខាភិបាលជប៉ុនបានបង្កើតក្រុមមួយ ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃវីរុសនេះ ហើយពួកគេបានរាយការណ៍អំពីការប៉ាន់ស្មាននេះកាលពីថ្ងៃពុធ។ នេះបើតាមការចុះផ្សាយរបស់ NHK កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

    ពួកគេនិយាយថា ចំនួនអ្នកជំងឺធ្ងន់ធ្ងរនឹងឡើងខ្ពស់បំផុតនៅ ៦០ថ្ងៃទៀត បន្ទាប់ពីការឆ្លងបានចាប់ផ្តើមរីករាលដាល ប្រសិនបើមិនមានវិធានការអ្វីទាក់ទងនឹងការរក្សាគម្លាតទេនោះ។ នៅកម្រិតខ្ពស់បំផុតមនុស្ស ២០០,០០០នាក់ ដែលមានអាយុពី ១៥ ទៅ ៦៤ឆ្នាំ និង ៦៥០,០០០នាក់ ដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅនឹងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជាសរុបអ្នកជំងឺ ៨៥០,០០០នាក់ ត្រូវការឧបករណ៍ជំនួយដកដង្ហើម។ ពាក់កណ្តាលនៃពួកគេទំនងជានឹងស្លាប់ ដោយសារកង្វះខាតបំពង់ខ្យល់ ដោយផ្អែកលើការសិក្សាពីប្រទេសចិនដែលបង្ហាញពីអត្រាស្លាប់ប្រហាក់ប្រហែលគ្នា។

    សមាជិកក្រុមម្នាក់ក្នុងចំនោមសមាជិកក្រុមសាស្រ្តាចារ្យ Nishiura Hiroshi នៃសាកលវិទ្យាល័យហុកកៃដូបាននិយាយថា ការកាត់បន្ថយការប្រាស្រ័យទាក់ទងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការការពារវីរុសពីការរីករាលដាល។ លោកបានអំពាវនាវឱ្យសាធារណជនកាត់បន្ថយការដើរចេញជាអប្បបរមា និងជៀសវាងការទាក់ទងជាមួយអ្នកដទៃជាដើម៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: