ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមផ្ដល់ម៉ាស់ចំនួន ២៥០,០០០ ដែលមានតម្លៃ ១០០,០០០ដុល្លារ ទៅឱ្យសហរដ្ឋអាមេរិក

    BY autoadmin April 17, 2020
    វៀតណាមផ្ដល់ម៉ាស់ចំនួន ២៥០,០០០ ដែលមានតម្លៃ ១០០,០០០ដុល្លារ ទៅឱ្យសហរដ្ឋអាមេរិក

    ប្រទេសវៀតណាមកំពុងបរិច្ចាគម៉ាស់វេជ្ជសាស្រ្តចំនួន ២៥០,០០០ ដែលផលិតនៅក្នុងស្រុកដល់សហរដ្ឋអាមេរិក ដោយបានឃើញថា អាមេរិកមានអ្នកស្លាប់ដោយសារវីរុស COVID-19 ច្រើនជាង ៣០,០០០នាក់។ យោងតាមក្រសួងការបរទេសវៀតណាមបានឱ្យដឹងថា ម៉ាស់ទាំងនេះរួមមាន ៥០,០០០ម៉ាស់ នឹងផ្តល់ឱ្យសេតវិមានមាន ហើយទាំងអស់មានតម្លៃយ៉ាងហោចណាស់ ១០០,០០០ដុល្លារ។ ក្រសួងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៉ីម៉ែលថា ប្រទេសវៀតណាមក៏បានផ្តល់ម៉ាស់មុខដល់ប្រទេសជប៉ុន និងផលិតឧបករណ៍វេជ្ជសាស្ត្រក្នុងស្រុក ដែលមានតម្លៃ ១០០,០០០ដុល្លារដូចគ្នា។

    វាអំណោយទៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំជាងគេបំផុតរបស់វៀតណាម ក៏ដូចជាជប៉ុន និងការបរិច្ចាគស្រដៀងគ្នាដល់កម្ពុជា ឡាវ និងបណ្តាប្រទេសអឺរ៉ុប រួមមានប្រទេសរុស្ស៊ី បារាំង និងអ៉ីតាលី។ ប្រទេសវៀតណាមបានប្រគល់ឈុតការពារវេជ្ជសាស្រ្តចំនួន ៤៥០,០០០ ដែលផលិតដោយរោងចក្រ DuPont Inc នៅក្រុង Haiphong ទៅទីក្រុងដាឡាស រដ្ឋតិចសាស់កាលពីដើមខែនេះ។ ការផ្តល់ម៉ាស់នេះបានកើតឡើង នៅពេលដែលឧស្សាហកម្មកាត់ដេររបស់ប្រទេសវៀតណាម ផ្លាស់ប្តូរពីការធ្វើអាវនិងសំពត់ ទៅជាឧបករណ៍ការពារវេជ្ជសាស្រ្ត ដោយសារការរីករាលដាលនៃ COVID-19 បានធ្វើឱ្យការបញ្ជាទិញពីសហរដ្ឋអាមេរិក និងអឺរ៉ុបធ្លាក់ចុះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Bloomberg

    Share This Post: