កីឡា

ខ្សែប្រយុទ្ធ Gareth Bale ច្រានចោលពាក្យដែលថារូបគេនឹងផ្ទេរទៅកាន់ក្លឹប Bayern Munich នៅក្នុងពេលបញ្ចប់រដូវកាលនេះ

BY
Khmernote Media
April 26, 2018

ខ្សែប្រយុទ្ធ Gareth Bale បានច្រានចោលពាក្យដែលលេចលឺថារូបគេចូលរួមលេងអោយក្លឹប Bayern Munich នៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះបើកទ្វារ។

ខ្សែប្រយុទ្ធសញ្ចាតិវែលរូបនេះ កាលពីមុនរូបគេមានទំនាក់ទំនងជាមួយនឹងក្លឹបយក្សអាឡឺម៉ង់មួយហើយមានបំណងចង់ចាកចេញពីក្លឹបអធិរាជសរ Real Madrid ក្រោយពេល Gareth Bale ខកខានមិនសូវបានចូលរួមប្រកួតធ្វើអោយរូបគេធ្លាក់ទំរង់លេង។ អាជីពជាកីឡាករបាល់ទាត់របស់ខ្សែប្រយុទ្ធ Gareth Bale នៅក្នុងប្រទេសអេស្ប៉ាញកំពុងតែដុនដាបខ្លាំងមែនទែន ក្នុងមួយរយៈចុងក្រោយនេះ Bale មានឈ្មោះត្រឹមជាកីឡាករបម្រុងតែប៉ុណ្ណោះ។

កាលពីរាត្រីម្សិលមិញនៅក្នុងជំនួបរវាងក្លឹបអធិរាជសរ Real Madrid ជាមួយនឹងក្លឹប Bayern Munich ក្នុងការប្រកួតពានរង្វាន់ UEFA Champion League ខ្សែប្រយុទ្ធ Gareth Bale បានត្រឹមតែអង្គុយមើលមិត្តរួមក្រុមលេងតែប៉ុណ្ណោះ រូបគេមិនទាន់បានបង្ហាញសមត្ថភាពនៅឡើយទេនៅក្នុងវគ្គ 4 ក្រុមចុងក្រោយនេះ។

ខ្សែប្រយុទ្ធ Gareth Bale បាននិយាយថា៖ នៅក្នុងពេលនេះ គាត់កំពុងប្រកបអាជីពនៅក្នុងក្លឹបអធិរាជសរ Real Madrid ហើយគាត់កំពុងតែរីករាយនៅក្នុង Real Madrid។ ពាក្យដែលលេចលឺថាគាត់នឹងត្រូវផ្ទេរចេញទៅនេះទៅនោះគឺគ្រាន់ជាពាក្យចចាមអារាមតែប៉ុណ្ណោះ ពេលនេះគាត់គឺជាកីឡាកររបស់ Real Madrid មិនមែនក្លឹបផ្សេងឡើយ។ 

បុត្រ

ប្រភព៖ Goal

Share This Post: