ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទាហានជើងចាស់ជំនាន់ WW2 អាយុ៩៩ឆ្នាំម្នាក់ រៃអង្គាសប្រាក់ដោយការដើរ១០០ជុំ រកប្រាក់បានជាង ១៧លានដុល្លារអាមេរិក សម្រាប់សេវាគ្រូពេទ្យនៅអង់គ្លេស

    BY autoadmin April 17, 2020
    ទាហានជើងចាស់ជំនាន់ WW2 អាយុ៩៩ឆ្នាំម្នាក់ រៃអង្គាសប្រាក់ដោយការដើរ១០០ជុំ រកប្រាក់បានជាង ១៧លានដុល្លារអាមេរិក សម្រាប់សេវាគ្រូពេទ្យនៅអង់គ្លេស

    វីរបុរសអង់គ្លេសលោក Tom Moore មកពីខោនធី Yorkshire នៃប្រទេសអង់គ្លេស និងជាទាហានជើងចាស់ជំនាន់សង្គ្រាមលោកលើកទី២ មានអាយុ ៩៩ឆ្នាំ បានរៃអង្គាសប្រាក់បានច្រើនជាង ១៤លានផោន (១៧.៤ ដុល្លារអាមេរិក) សម្រាប់សេវាគ្រូពេទ្យជាតិ NHS តាមរយៈការដើរ ១០០ជុំ ជុំវិញសួនច្បារប្រវែង ២៥ម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Metro ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។

    ការដើរនៅឯសួនច្បាររបស់គាត់ ដើមឡើយគាត់គ្រាន់តែចង់ប្រមូលប្រាក់ ១,០០០ផោន និងមុនខួបកំណើត ១០០ឆ្នាំ របស់គាត់ ដែលនឹងមកដល់នាពេលចុងខែនេះប៉ុណ្ណោះ ប៉ុន្តែលោកតាបានធ្វើឱ្យគ្រប់គ្នារំជួលចិត្ត និងបានចូលរួមគាំទ្រជាមួយគាត់យ៉ាងច្រើន។

    អតីតមេក្រុមលោកតា Tom Moore រៃអង្គាសប្រាក់ដើម្បីថ្លែងអំណរគុណដល់បុគ្គលិក NHS ដែលបានជួយគាត់ក្នុងការព្យាបាលជំងឺមហារីក និងបាក់ត្រគាក។ ដោយមានជំនួយពីរទាសដើរ គាត់បានបញ្ចប់ការដើរ ១០០ជុំ (ទៅវិញទៅមក) នៅជុំវិញសួនច្បារទំហំ ២៥ម៉ែត្រ របស់គាត់នៅភូមិ Marston Moretaine មុនថ្ងៃកំណើតគម្រប់ ១០០ឆ្នាំ របស់គាត់នៅថ្ងៃទី៣០ ខែមេសា។ ការចូលរួមរបស់គាត់បានទទួលការកោតសរសើរពីប្រជាជន អ្នករួមរៃអង្គាស ក៏ដូចជាតារាឆ្នើមជាច្រើន ខណៈប្រទេសនេះកំពុងបិទទ្វារដើម្បីទប់ទល់នឹងវីរុស COVID-19 ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Metro

    Share This Post: