ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបដិសេធមិនបានផ្ញើលិខិតទៅឱ្យមេដឹកនាំអាមេរិក ដូចដែលលោក ដូណាល់ ត្រាំ និយាយនោះទេ

    BY autoadmin April 20, 2020
    កូរ៉េខាងជើងបដិសេធមិនបានផ្ញើលិខិតទៅឱ្យមេដឹកនាំអាមេរិក ដូចដែលលោក ដូណាល់ ត្រាំ និយាយនោះទេ

    ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យបានបដិសេធថា មេដឹកនាំរបស់ខ្លួនមិនបានផ្ញើលិខិតណាឱ្យលោក ដូណាល់ ត្រាំ នោះទេនាពេលថ្មីៗនេះ។ ការបដិសេធនេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយថា ថ្មីៗនេះគាត់ទទួលបានពាក្យល្អៗពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមការចុះផ្សាយរបស់ NHK សម្រាប់ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

    កាលពីថ្ងៃសៅរ៍ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ថ្មីៗនេះគាត់ទទួលបានលិខិតដ៏ល្អពីមេដឹកនាំកូរ៉េខាងជើង ហើយពួកគេគឺល្អនឹងគ្នា។ ប៉ុន្តែប្រទេសកូរ៉េខាងជើងបាននិយាយថា ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក មិនមែនជាបញ្ហាដែលត្រូវយកមកធ្វើជាការកម្សាន្តនោះទេ ហើយក៏មិនត្រូវប្រើប្រាស់ខុសសម្រាប់គោលបំណងអាត្មានិយមដែរ។

    កូរ៉េខាងជើងក៏បាននិយាយផងដែរថា ប្រធានាធិបតីអាមេរិកប្រហែលជាចង់សំដៅទៅលើលិខិតផ្ទាល់ខ្លួនដែលត្រូវបានសរសេរផ្ញើឱ្យគ្នាយូរមកហើយ ប៉ុន្តែក្រសួងក៏មិនប្រាកដដែរ។ នេះជាលើកទីមួយហើយដែលកូរ៉េខាងជើងបដិសេធមិនទាក់ទងលោក ត្រាំ ព្រោះមេដឹកនាំទាំង ២ បានផ្លាស់ប្តូរលិខិតគ្នាក្នុងប៉ុន្មានខែថ្មីៗនេះ។ កាលពីខែមុនលោកប្រធានាធិបតីអាមេរិកបាននិយាយថា លោកបានផ្ញើលិខិតមួយទៅមេដឹកនាំកូរ៉េខាងជើង ដោយបង្ហាញពីគោលបំណងរបស់លោកក្នុងការសហការក្នុងការជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: