ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជួបទុក្ខដោយសារកូវីដ១៩ហើយ ព្រឹកមិញនេះ ជប៉ុនត្រូវមកជួបគ្រោះរញ្ជួយដីថែមមួយទៀត

    BY autoadmin April 20, 2020
    ជួបទុក្ខដោយសារកូវីដ១៩ហើយ ព្រឹកមិញនេះ ជប៉ុនត្រូវមកជួបគ្រោះរញ្ជួយដីថែមមួយទៀត

    ជប៉ុន៖ ខណៈដែលរដ្ឋាភិបាលជប៉ុនកំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ ១៩ នោះ ស្រាប់តែតំបន់ឆ្នេរភាគខាងកើតប្រទេសជប៉ុនបានទទួលរងនូវគ្រោះរញ្ជួយដីមួយដែលមានកម្រិតរហូតដល់ ៦,៤ រ៉ិចទ័រ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន​ Channelnewsasia បានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅក្រោមបាតសមុទ្រប៉ាស៊ីភិចក្នុងជម្រៅប្រមាណជា ៤១,៧ គីឡូម៉ែត្រ និងមានចម្ងាយប្រមាណជា ៥០ គីឡូមែត្រពីតំបន់ឆ្នេរសមុទ្រនៃអណាខេត្ត Miyagi។

    ប្រភពបានបន្តថា គ្រោះធម្មជាតិមួយនេះបានកើតឡើងនៅម៉ោង ៥ និង ៣០ នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសជប៉ុន) ហើយរហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញពីផលប៉ះពាល់នៅឡើយទេ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១១ កន្លងទៅនេះតំបន់កើតហេតុខាងលើនេះក៏ធ្លាប់ទទួលរងនូវគ្រោះរញ្ជួញដីម្តងដែរ ដោយកាលនោះគ្រោះរញ្ជួញដីបានកើតឡើងក្នុងកម្រិត ៩,០ ឯនោះ​ ហើយវាបានបំផ្លាញទ្រព្យសម្បតិ្តសាធារណៈជាច្រើន និងបានសម្លាប់មនុស្ស ១៦ ០០០ នាក់ផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖​ Channelnewsasia

    Share This Post: