ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធ្វើខួបកំណើតឲ្យកូន រួចហៅភ្ញៀវជាច្រើនចូលរួម បំពានវិធានការទប់ស្កាត់មេរោគកូវីដ ១៩ ត្រូវអាជ្ញាធរអូស្ត្រាលីពិន័យជាប្រាក់ម្នាក់ៗជាង ១ ៦០០ដុល្លារ

    BY autoadmin April 21, 2020
    ធ្វើខួបកំណើតឲ្យកូន រួចហៅភ្ញៀវជាច្រើនចូលរួម បំពានវិធានការទប់ស្កាត់មេរោគកូវីដ ១៩ ត្រូវអាជ្ញាធរអូស្ត្រាលីពិន័យជាប្រាក់ម្នាក់ៗជាង ១ ៦០០ដុល្លារ

    អូស្ត្រាលី៖ ពលរដ្ឋមួយក្រុមដែលជួបជុំគ្នារៀបចំកម្មពិធីជប់លៀងខួបកំណើតត្រូវបានប៉ូលិសឃាត់ខ្លួន និងពិន័យជាប្រាក់ម្នាក់ៗជាង ១ ៦០០ដុល្លារអាមេរិក ព្រោះតែសកម្មភាពរបស់ពួកគេគឺផ្ទុយទាំងស្រុងពីវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ដែលបានដាក់ចេញដោយរដ្ឋាភិបាល។ បើតាមសារព័ត៌មានអូស្ត្រាលី 9news បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលី និងបានកើតឡើងកាលពីថ្ងៃម្សិលមិញនេះ។

    ប្រភពខាងលើបានបន្តថា កម្មពិធីជប់លៀងនេះគឺជាកម្មពិធីខួបកំណើតក្មេងតូចអាយុ ៨ ឆ្នាំម្នាក់ ហើយកម្មពិធីនេះមានមនុស្សក្មេងចាស់ចូលរួមជាង២០នាក់ តែយ៉ាងណាក្តីអ្នកដែលត្រូវប៉ូលិសធ្វើការផាកពិន័យនោះគឺមានតែមនុស្សចាស់ចំនួន ១៦ នាក់ ប៉ុណ្ណោះ ដោយពួកគេម្នាក់ៗត្រូវពិន័យជាប្រាក់ចំនួន ១ ៦៥២ ដុល្លារអាមេរិក។បើតាមប៉ូលិសអូស្រ្តាលីបានបញ្ជាក់ថា ក្រុមពលរដ្ឋទាំងនេះបានធ្វើខុស២ករណី ទី១ គឺជួបជុំគ្នាក្នុងចំណោមមនុស្សច្រើននាក់ និងទី ២ គឺមិនរក្សាគំលាតសង្គមដោយឈរឲ្យឆ្ងាយពីគ្នាយ៉ាងតិច ១,៥ ម៉ែត្រ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអូស្រ្តាលីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៤ ៧៤៩ ករណី និងស្លាប់ចំនួន ៤៥២ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ 9news

    Share This Post: