ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីសាស្រ្តរក្សាគម្លាតនៅផ្សារមួយក្នុងប្រទេសភូមា កំពុងធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង

    BY autoadmin April 21, 2020
    វិធីសាស្រ្តរក្សាគម្លាតនៅផ្សារមួយក្នុងប្រទេសភូមា កំពុងធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង

    អ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ Jain Weraphong បានបង្ហោះរូបភាពមួយចំនួន ដែលបានបង្ហាញពីទីផ្សារមួយនៅក្នុងប្រទេសភូមា ដែលគ្រប់គ្នានៅទីនោះបានអនុវត្តការរក្សាគម្លាតបានយ៉ាងល្អ។ រូបភាពបង្ហាញពីផ្ទៃដីដែលត្រូវបានគេបាញ់ថ្នាំធ្វើជាព្រំដែន ដើម្បីបំបែកអ្នកលក់ម្នាក់ៗកុំឱ្យនៅជិតគ្នា ក៏ដូចជាទុកកន្លែងសម្រាប់អ្នកដើរផ្សារ ដើម្បីរកមើលផលិតផលដោយសុវត្ថិភាព ខណៈពេលដែលបានរក្សាគម្លាត ១-២ម៉ែត្រ ដូចដែលបានណែនាំដោយអង្គការសុខភាពពិភពលោក។

    ការបង្ហោះរបស់លោក Jain Weraphong បានទទួលការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកលេងអ៉ីធឺណេត និងថែមទាំងមានការចែករំលែកជាង ១៧,០០០ដង និងការចូលចិត្តជាង ៥,០០០ ខណៈដែលមនុស្សជាច្រើនបានអត្ថាធិប្បាយថា រដ្ឋាភិបាលទាំងអស់គួរតែចម្លងវិធីសាស្រ្តនេះ។ គួរឱ្យដឹងដែរថា ប្រទេសភូមាមានអ្នកឆ្លងវីរុស COVID-19 ចំនួន ១១៩នាក់ និងមានស្លាប់ ៥នាក់។ ភូមាជាប្រទេសមានអ្នកឆ្លងតិចបំផុតទី២ បន្ទាប់ពីប្រទេសឡាវ ដែលមានការឆ្លង ១៩ករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ Nation Thailand

    Share This Post: