ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងផ្អាកការធ្វើអន្តោប្រវេសន៍yយៈពេល ៦០ថ្ងៃ សម្រាប់អ្នកស្វែងរក Green Card

    BY autoadmin April 22, 2020
    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងផ្អាកការធ្វើអន្តោប្រវេសន៍yយៈពេល ៦០ថ្ងៃ សម្រាប់អ្នកស្វែងរក Green Card

    ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកកំពុងផ្អាកការធ្វើអន្តោប្រវេសន៍សម្រាប់អ្នកស្វែងរកកាតសម្រាប់សិទ្ធិរស់នៅ (Green Cardº រយៈពេល ៦០ថ្ងៃ ដោយអះអាងថា ការផ្លាស់ប្តូរដ៏ចម្រូងចម្រាសនេះនឹងការពារការងាររបស់សហរដ្ឋអាមេរិកក្នុងអំឡុងវិបត្តវីរុស COVID-19។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នាថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

    លោកប្រធានាធិបតី ត្រាំ បានផ្តល់ព័ត៌មានលម្អិតដំបូងអំពីការប្រកាសមិនច្បាស់លាស់មួយ ដែលលោកបានធ្វើកាលពីយប់ថ្ងៃច័ន្ទ ដោយដោះស្រាយបញ្ហាសំខាន់មួយលើគំនិតអភិរក្សរបស់លោក នៅពេលដែលប្រទេសនេះកំពុងរងការរាតត្បាតដោយសារវីរុស COVID-19 ដែលកំពុងធ្វើឱ្យមនុស្សជាង ៤៣,០០០នាក់ បានស្លាប់នៅសហរដ្ឋអាមេរិក។

    លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកថា៖«តាមរយៈការផ្អាកការធ្វើអន្តោប្រវេសន៍ វានឹងជួយឱ្យជនជាតិអាមេរិកដែលគ្មានការងារធ្វើ ស្ថិតនៅជួរមុខគេសម្រាប់ការងារនៅពេលអាមេរិកបើកទ្វារវិញ»។

    លោកបាននិយាយថា ការផ្អាកនេះនឹងចូលជាធរមានក្នុងរយៈពេល ៦០ថ្ងៃ ដោយបន្ថែមថា លោកនឹងសម្រេចចិត្តលើការបន្ត ឬការផ្លាស់ប្តូរណាមួយ ដោយផ្អែកលើលក្ខខណ្ឌសេដ្ឋកិច្ចនៅពេលនោះ។

    ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះបាននិយាយថា បទបញ្ជានេះនឹងអនុវត្តចំពោះតែបុគ្គល ដែលស្វែងរកការស្នាក់នៅជាអចិន្ត្រៃយ៍ ពោលគឺអ្នកដែលចង់បានកាតបៃតង។ វានឹងមិនអនុវត្តចំពោះអ្នកដែលចូលអាមេរិកជាបណ្តោះអាសន្នទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: