ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរឥណ្ឌូនេស៊ីនឹងយកអ្នកបំពានច្បាប់បំរាមចេញក្រៅ ទៅឃុំខ្លួនដាច់ដោយឡែកនៅក្នុងផ្ទះខ្មោច ១៤ថ្ងៃ

    BY autoadmin April 22, 2020
    អាជ្ញាធរឥណ្ឌូនេស៊ីនឹងយកអ្នកបំពានច្បាប់បំរាមចេញក្រៅ ទៅឃុំខ្លួនដាច់ដោយឡែកនៅក្នុងផ្ទះខ្មោច ១៤ថ្ងៃ

    ឥណ្ឌូនេស៊ី៖ ដោយសារធុញទ្រាន់នឹងមនុស្ស ដែលបំពានច្បាប់បំរាមចេញក្រៅ អ្នកនយោបាយឥណ្ឌូនេស៊ីម្នាក់បានសម្រេចចិត្តបំភ័យអ្នកបំពានច្បាប់ទាំងនោះដោយឃុំពួកគេនៅដាច់ដោយឡែកក្នុងផ្ទះខ្មោច នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ អ្នកស្រី Kusdinar Untung Yuni Sukowati ប្រធានតំបន់ Sragen បាននិយាយថា អ្នកស្រីបានចេញបទបញ្ជាចម្លែកមួយនៅសប្តាហ៍នេះ ដើម្បីដោះស្រាយជាមួយការហូរចូលមកកាន់តំបន់នេះ បន្ទាប់ពីមានការបិទទ្វារនៅរដ្ឋធានីហ្សាកាតា និងទីក្រុងធំៗដទៃទៀត។

    អ្នកចំណូលថ្មីខ្លះមិនគោរពបទបញ្ជានៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីការពារការរីករាលដាលនៃវីរុស COVID-19 ក្នុងតំបន់នេះទេ ដូច្នេះអ្នកស្រីបានណែនាំសហគមន៍ឱ្យរៀបចំផ្ទះដែលគេបោះបង់ចោល ឬដែលត្រូវគេជឿថាមានខ្មោចលង ដើម្បីទទួលស្វាគមន៍អ្នកដែលបំពានបំរាមទាំងនេះឱ្យទៅស្នាក់នៅទីនោះ។ គិតមកទល់ពេលនេះមានមនុស្ស ៥នាក់ហើយ ដែលត្រូវបានគេបញ្ជូនឱ្យទៅផ្ទះខ្មោចនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: