ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញព្រមានថា ជប៉ុនអាចប្រឈមនឹងរលកយក្សស៊ូណាមិកម្ពស់ជិត ៣០ម៉ែត្រ ប្រសិនបើមានការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ កើតឡើង

    BY autoadmin April 22, 2020
    អ្នកជំនាញព្រមានថា ជប៉ុនអាចប្រឈមនឹងរលកយក្សស៊ូណាមិកម្ពស់ជិត ៣០ម៉ែត្រ ប្រសិនបើមានការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ កើតឡើង

    ការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញកាលពីថ្ងៃអង្គារថា ភាគខាងជើងរបស់ប្រទេសនេះអាចប្រឈមនឹងរលកយក្សស៊ូណាមិ កម្ពស់ជិត ៣០ម៉ែត្រ ប្រសិនបើមានការរញ្ជួយដីលើសពី ៩ រ៉ិចទ័រ កើតឡើងនៅក្បែរលេណដ្ឋានសមុទ្រ (អន្លង់ទឹកជ្រៅ) នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន។ ការប៉ាន់ប្រមាណដែលធ្វើឡើងដោយក្រុមអ្នកជំនាញ ក្រោមការិយាល័យគណៈរដ្ឋមន្រ្តី ដែលបានវាយតម្លៃអាំងតង់ស៊ីតេរញ្ជួយ និងកម្ពស់រលកស៊ូណាមិ ក្នុងករណីដែលទឹករលកបែបនេះកើតឡើងនៅក្នុងតំបន់មួយ រួមមាន៖ លេណដ្ឋាន Japan Trench ភាគខាងជើង និងលេណដ្ឋាន Kuril Trench។ តំបន់នេះស្ថិតនៅជិតតំបន់ការរញ្ជួយដីដ៏ធំមួយ កាលពីខែមីនា ឆ្នាំ២០១១។

    អ្នកជំនាញបានសិក្សាលើដីល្បាប់ដែលជាលទ្ធផលនៃរលកយក្សស៊ូណាមិ ក្នុងរយៈពេល ៦,០០០ឆ្នាំ ចុងក្រោយនេះ នៅឯឆ្នេរសមុទ្រ Hokkaido ភាគខាងជើង ចុះរហូតទៅដល់ខេត្ត Iwate ភាគឦសានប្រទេសជប៉ុន។ ហើយអ្នកជំនាញបានធ្វើការវិភាគ ២ សម្រាប់ការរញ្ជួយជាអតិបរមាដែលអាចកើតឡើង។ ១ គឺការរញ្ជួយដីកម្រិត ៩.១ រ៉ិចទ័រ នៅលេណដ្ឋាន Japan Trench នៅឯឆ្នេរ Sanriku នៅខេត្ត Iwate ទៅឆ្នេរ Hidaka ក្នុងកោះ Hokkaido និងមួយផ្សេងទៀតគឺរញ្ជួយកម្រិត ៩.៣ រ៉ិចទ័រ នៅតំបន់ Kuril Trench នៅក្បែរឆ្នេរ Tokachi ដល់ឆ្នេរ Nemuro នៅកោះ Hokkaido ។ អ្នកជំនាញនិយាយថា ការរញ្ជួយទាំង ២ នេះនឹងធ្វើឱ្យរញ្ជួយក្នុងទំហំយ៉ាងធំចាប់ពីកោះ Hokkaido ទៅដល់ Iwate ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Nippon , NHK

    Share This Post: