លោក Jose Mourinho ក្ដៅស្លឹកត្រចៀកបន្ទាប់ពីមនុស្សជាច្រើនចោទប្រកាន់លោកថា Salah ចាកចេញពី Chelsea គឺដោយសារគាត់
- April 27, 2018
លោក Jose Mourinho បានចេញមុខច្រានចោលពាក្យដែលថាខ្សែប្រយុទ្ធ Mohamed Salah ចាកចេញពីក្លឹបតោខៀវ Chelsea គឺដោយសារតែរូបគាត់។

ខ្សែប្រយុទ្ធ Mohamed Salah ចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹប AS Roma កាលពីឆ្នាំ 2016 កន្លងទៅក្នុងពេលដែលលោក Jose Mourinho កាន់ដំណែងជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea។ ក្នុងកំឡុងពេលខ្សែប្រយុទ្ធ Mohamed Salah លេងអោយក្លឹបតោខៀវ Chelsea រយៈពេល 2ឆ្នាំកន្លះ Salah បង្ហាញខ្លួនអោយក្លឹបតោខៀវ Chelsea បានចំនួនតែ 19 ប្រកួតតែប៉ុណ្ណោះនិងសុតបញ្ចូលទីបានចំនួន 2 គ្រាប់។ បន្ទាប់ពីប្រកបអាជីពនៅក្នុងប្រទេសអង់គ្លេសមិនជោគជ័យ Salah ត្រូវបានក្លឹប Fiorentina ខ្ចីជើង ហើយចុងក្រោយតែបានក្លឹប AS Roma ទិញផ្ដាច់ពីក្លឹបតោខៀវ Chelsea។
កាលពីខែ មិថុនា ឆ្នាំមុនខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានក្លឹបហង្សក្រហម Liverpool ទិញពីក្លឹប AS Roma ក្នុងតម្លៃ 42លានអឺរ៉ូ មកដល់ពេលនេះ Salah បានបង្ហាញខ្លួនអោយក្លឹប Liverpool បានចំនួន 47 ប្រកួតនិងសុតបញ្ចូលទីបាន 43 គ្រាប់។ កាលពីសប្ដាហ៍មុនខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានលីគកំពូល Premier League ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំលីគ 2017/2018 នេះ។
នៅក្នុងបទសំភាសន៍មួយជាមួយនឹងក្លឹបអ្នកសារពត៌មានលោក Jose Mourinho បាននិយាយថា៖ វាគឺជាលើកទី 1 ដែលគាត់ដាច់ចិត្តនិយាយពាក្យនេះដោយសារតែគាត់ទទួលភាពអយុតិ្តធម៌។ មនុស្សជាច្រើនបានចោទប្រកាន់លោកថា Salah ចាកចេញពី Chelsea គឺដោយសារគាត់ ប៉ុន្ដែគាត់បានច្រានចោលថាគឺមិនមែនគាត់អ្នកធ្វើទេ មានតែក្លឹបតោខៀវ Chelsea ទេដែលដឹងរឿងនេះគឺ Chelsea គឺជាអ្នកធ្វើអោយរឿងនេះកើតឡើង។

បុត្រ
ប្រភព៖ Goal
- Share This Post:






