ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាបង្កើតរថយន្តធ្វើតេស្តកូវីដ-១៩ចល័ត ដើម្បីងាយស្រួលប្រមូលយកសំណាកពីប្រជាពលរដ្ឋ (មានវីដេអូ)

    BY autoadmin April 23, 2020
    ឥណ្ឌាបង្កើតរថយន្តធ្វើតេស្តកូវីដ-១៩ចល័ត ដើម្បីងាយស្រួលប្រមូលយកសំណាកពីប្រជាពលរដ្ឋ (មានវីដេអូ)

    ថ្មីៗនេះ ប្រទេសឥណ្ឌាបានបង្ហាញវត្តមានរថយន្តចល័ត សម្រាប់តេស្ដវីរុស COVID-19 ជាលើកដំបូងនៅទីក្រុងដេលី។ រថយន្តពិសេសមួយគ្រឿងនោះត្រូវបានបំពាក់ឡើង ដើម្បីធ្វើតេស្ដរកមើលវីរុស COVID-19 សម្រាប់មនុស្ស ២នាក់ ក្នុងពេលតែមួយ។ ឡាននេះក៏នឹងអាចធ្វើដំណើរតាមផ្លូវតូចធំ ចង្អៀត និងមានមនុស្សច្រើន ដើម្បីបង្កការងាយស្រួលក្នុងការឱ្យមន្ត្រីប្រមូលយកសំណាកជារៀងរាល់ថ្ងៃ។

    រថយន្តនោះបំពាក់ដោយកញ្ចក់ព័ទ្ធជុំវិញ ដោយទុកចន្លោះសម្រាប់ទុកឲ្យក្រុមគ្រូពេទ្យលូកដៃចេញមកក្រៅជាមួយនឹងស្រោមដៃបំពាក់មកស្រាប់ ដើម្បីធ្វើការយកសំណាកប៉ុណ្ណោះ ដោយក្រុមគ្រូពេទ្យមិនបាច់ធ្វើការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺឡើយ។ ហើយមុនពេលយកសំណាក ក្រុមគ្រូពេទ្យបានធ្វើការបាញ់សម្លាប់មេរោគស្រោមដៃនោះជាមុនសិន ទើបចាប់ផ្តើមអនុវត្តការងារយកសំណាក។

    រថយន្តនោះនឹងប្រមូលទាំងសំណាកពីតាមច្រមុះ ក៏ដូចជាបំពង់ក ហើយវានឹងខ្ចប់សំណាកយ៉ាងស្អាតល្អ រួចផ្ទេរសំណាកទាំងនោះទៅកន្លែងមន្ទីរពិសោធន៍។ បើតាមអាជ្ញាធររបស់ឥណ្ឌាបាននិយាយថា ពួកគេគ្រោងនឹងមានរថយន្តធ្វើតេស្តចល័តបែបនេះ ចំនួន ៤-៥គ្រឿង បន្ថែមទៀតក្នុងពេលឆាប់ៗនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Times Of India

    Share This Post: